ផ្សារតាកែវ នឹងបិទនៅម៉ោង ១២ថ្ងៃត្រង់នេះ ក្រោយរកឃើញ អ្នកពាក់ព័ន្ធច្រើននាក់ជាមួយ អ្នកជំងឺកូវីដ

//s9.kh1.co/e7/e7cc3e2719897e9f650083556fa5d00341fef301.jpg
សង្គម

 ០៦-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អភិបាលក្រុងដូនកែវ ប្រកាសនឹងបិទ ផ្សារតាកែវ នៅម៉ោង១២ថ្ងៃត្រង់នេះ បន្ទាប់ពីរកឃើញ អាជីវករមួយចំនួន ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ

ខេត្តតាកែវ ៖ អភិបាលក្រុងដូនកែវ លោក កង អាណាន់ ប្រកាសនឹងបិទ ផ្សារតាកែវ ជាបណ្តោះអាសន្ន ចាប់ពីម៉ោង១២ថ្ងៃត្រង់នេះតទៅ កាលពីព្រឹកថ្ងៃទី ០៦​ មិថុនា ២០២១ ថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ការប្រកាសបិទ ផ្សារតាកែវ ជាបណ្តោះអាសន្ននេះ ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះ ក្រោយពេល រកឃើញ អាជីករមួយចំនួន បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលច្រើននាក់ ជាមួយនឹងអ្នកជំងឺវិជ្ជមានកូវីដ១៩ ។

គួរបន្ថែមថា បុគ្គលវិជ្ជមានកូវីដរូបនេះ មានឈ្មោះ ហិន អៀ ជាអាជីវករលក់បន្លែខាងជើងផ្សារតាកែវ ដូច្នេះ លោកអភិបាលក្រុងដូនកែវ សូមអំពាវនាវ អ្នកដែលពាក់ព័ន្ធ មិនថាដោយផ្ទាល់ និងប្រយោល សូមចូលរួមដោយស្ម័គ្រចិត្តក្នុងការផ្តល់សំណាក់ឲ្យបានទាំងអស់គ្នា នៅមុខផ្សារតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ SRD ព័ត៌មានខេត្តតាកែវ

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T