លោកព្រះ​អេីយ មើលមុខ​ អ្នក៤៤ឆ្នាំ​ ក្រមំុល្មមៗ​ សំុចាញ់

//s9.kh1.co/8e/8eadf7d6250abf5dd54b6885e545c2b909cb64f2.jpg
តារា & កម្សាន្ដ

 ០៦-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកណាជឿថា៤៤ឆ្នាំបើសម្រស់Kim Hee Sunនៅក្មេងល្ហក់បែបនេះ។

កូរ៉េខាងត្បូង៖​ សារព័ត៌មាន Newsen បានរាយការណ៍ថានៅល្ងាចថ្ងៃទី ៤ ខែមិថុនា Kim Hee Sun បានបង្ហោះរូបថតជាច្រើនសន្លឹកដើម្បីស្វាគមន៍ចូលអាយុ ៤៤ ឆ្នាំនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ តារាសម្តែងរូបនេះ ក៏នៅតែទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញដដែល ថ្វីបើមានតារាជាច្រើន វ័យក្មេង ស្រស់ស្អាត ជំនាន់ក្រោយ បានប្រឡូកក្នុងវិស័យសិល្បៈ ជាបន្តបន្ទាប់ក៏ដោយ។ ជាមួយគ្នានេះដែរនាងក៏បានភ្ជាប់ជាមួយសារបែបនេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អរគុណច្រើនសម្រាប់អំណោយអ្នករាល់គ្នា អ្នកតែងតែជាអ្នកគាំទ្រដ៏ល្អបំផុតដែលអមដំណើរខ្ញុំគ្រប់ពេលគ្រប់ទីកន្លែង។ ខ្ញុំនឹងបន្តខិតខំដើម្បីក្លាយជា Kim Hee Sun ដ៏ល្អឥតខ្ចោះបន្តទៀត ។ 

Kim Hee Sun 

តួឯកស្រីស្រូបនេះក៏បានបង្ហើបថា នាងតែងតែជឿជាក់លើខ្លួនឯងហើយមិនខ្លាចសញ្ញាធម្មជាតិនៃភាពចាស់ឡើយ។ នៅក្រោមការបង្ហោះនេះ មិត្តរួមការងារនិងអ្នកគាំទ្ររបស់នាងបានអបអរសាទរក៏ដូចជាសើរសើទៅលើ សម្រស់តារាស្រីវ័យ ៤៤ឆ្នាំរូបនេះ។ ខណៈពេលដែល នាងមានអាយុ ៤៤ ឆ្នាំទៅហើយតែ នាងនៅតែអាចរក្សាភាពយុវវ័យនិងភាពស្រស់ស្អាតដែលមនុស្សជាច្រើនប្រថ្នាចង់បាន៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T