កណ្តុរហិតមីននៅកម្ពុជាមួយក្បាលបានចូលនិវត្តន៍ ក្រោយបំពេញបេសកកម្ម អស់រយៈពេល5ឆ្នាំ

//s9.kh1.co/c2/c23844a10858646965bd07149a6c4bd9489ed461.jpg
សង្គម

 ០៦-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Magawa មានសមត្ថភាពអាចស្វែងមីនរកទីលានមួយដែលមានទំហំប៉ុនទីលានវាយកូនបាល់ ក្នុងរយៈពេលតែ 20នាទីតែប៉ុណ្ណោះ

កម្ពុជា៖ សត្វកណ្តុរមួយក្បាលឈ្មោះ Magawa ដែលទទួលបានមេដាយមាសសម្រាប់វីរភាពរបស់វា នឹងចូលនិវត្តន៍ពីការហិតគ្រាប់មីន ក្រោយពីរយៈពេល5ឆ្នាំនៃការងារ ដែលសត្វកណ្តុរមួយនេះបានហិតមីនបានចំនួន71គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមអ្នកមើលថែរបស់វា កញ្ញា Malen បាននិយាយថាសត្វកណ្តុរអាយុ7ឆ្នាំមួយនេះ មានការអន់ថយក្នុងការងារនេះហើយ ដោយសារតែវាកាន់តែចាស់។

កណ្តុរ Magawa ត្រូវបានបង្វឹកដោយអង្គការសប្បុរសធម៌ប៊ែលហ្សិកឈ្មោះ Apopo មានមូលដ្ឋាននៅប្រទេសតង់ហ្សានី ដែលបានចិញ្ចឹមក្រុមសត្វ ដាក់ឈ្មោះថា HeroRATs ដើម្បីរកគ្រាប់មីនចាប់តាំងពីទស្សវត្សឆ្នាំ1990មក។ សត្វទាំងនោះត្រូវបាន certified ក្រោយពីបានធ្វើការបង្វឹកអស់រយៈពេលមួយឆ្នាំ។

អ្នកមើលថែរបស់វា កញ្ញា Malen (ប្រភព៖ APOPO)
អ្នកមើលថែរបស់វា កញ្ញា Malen (ប្រភព៖ APOPO)

Magawa នឹងស្ថិតនៅក្នុងមុខតំណែងពីរបីសប្តាហ៍ទៀត ដើម្បីជួយណែនាំដល់សត្វដែលមកដល់ថ្មី។

កាលពីខែកញ្ញាឆ្នាំមុន Magawa ទទួលបានមេដាយមាស PDSA Gold សម្រាប់ការលះបង់ជីវិតដើម្បីកាតព្វកិច្ច។ វាគឺជាសត្វកណ្តុរដំបូងគេ ដែលបានទទួលមេដាយក្នុងប្រវត្តិសាស្ត្រ77ឆ្នាំរបស់អង្គការសប្បុរសធម៌។

វាមានទម្ងន់1.2គីឡូក្រាម និងប្រវែង 70cm។ ទំហំវាគឺតូចនិងស្រាលល្មមដែលអាចដើរលើមីនបាន ហើយមិនធ្វើឱ្យមីនផ្ទុះ។

Magawa មានសមត្ថភាពអាចស្វែងរកមីនលើទីលានមួយដែលមានទំហំប៉ុនទីលានវាយកូនបាល់ ក្នុងរយៈពេលតែ 20នាទីតែប៉ុណ្ណោះ បើប្រៀបនឹងមនុស្សគឺត្រូវការពេលពីមួយថ្ងៃទៅបួនថ្ងៃឯណោះ៕

កណ្តុរ Magawa (ប្រភព៖ APOPO)
កណ្តុរ Magawa (ប្រភព៖ APOPO)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T