ការរាយការណ៍បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រចិនបានធ្វើតេស្តវីរុសលើសត្វកណ្តុរ ប៉ុន្មានខែមុនជំងឺរាតត្បាតបានផ្ទុះឡើង

//s9.kh1.co/69/69842d49943dd9d5236e7eef002044a7a0b8f0f6.jpg
បច្ចេកវិទ្យា

 ០៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សត្វកណ្តុរដែលត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាកែសម្រួលហ្សែន CRISPR ត្រូវបានគេលើកឡើងនៅក្នុងការសិក្សាកាលពីខែមេសាឆ្នាំ2020 ដែលបានស្រាវជ្រាវពីភាពងាយរងគ្រោះរបស់ពួកវាពីការវាយប្រហាររបស់វីរុស SARS-CoV-2

ចិន៖ តាមការរាយការណ៍បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៃកងទ័ពចិន បានបង្កើតសត្វកណ្តុរដែលមានសួតមនុស្សនៅឆ្នាំ2019 ដើម្បីធ្វើតេស្តមេរោគលើពួកវា នេះបើតាមការចេញផ្សាយរបស់ Daily Mail

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន Vanity Fair បានបង្ហាញថា សត្វកណ្តុរដែលត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាកែសម្រួលហ្សែន CRISPR ត្រូវបានគេលើកឡើងនៅក្នុងការសិក្សាកាលពីខែមេសាឆ្នាំ2020 ដែលបានស្រាវជ្រាវពីភាពងាយរងគ្រោះរបស់ពួកវាពីការវាយប្រហាររបស់វីរុស SARS-CoV-2 ដែលជាវីរុសបង្កឱ្យមានជំងឺ COVID-19។

នៅក្នុងចំណោមអ្នកស្រាវជា្រវ23នាក់របស់ការសិក្សានេះ មាន11នាក់ធ្វើការឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា (Academy of Military Medical Sciences) ដែលជាវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រសម្រាប់កងទ័ពចិន។

ក្រុមអ្នកស៊ើបអង្កេតនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ដែលបានស្រាវជ្រាវពីប្រភពដើមនៃជំងឺរាតត្បាតបានកំណត់ថា សត្វកណ្តុរនៅក្នុងការសិក្សាត្រូវបានបង្កើតឡើងនៅរដូវក្តៅឆ្នាំ2019 ពោលគឺប៉ុន្មានខែមុនការកើតមានជំងឺរាតត្បាតនេះ។

អ្នកស៊ើបអង្កេតក្រុមប្រឹក្សាសន្តិសុខជាតិក៏បានរាយការណ៍ផងដែរថា ពួកគេបានរកឃើញភស្តុតាងសំខាន់ៗដែលគាំទ្រទ្រឹស្តីដែលថា COVID-19 បានកើតចេញពីបន្ទប់ពិសោធន៍ នេះបើយោងតាមសារព័ត៌មាន Vanity Fair។

លោកស្រី Shi Zhengli នៅក្នុងឆ្នាំ២០១៧
លោកស្រី Shi Zhengli នៅក្នុងឆ្នាំ២០១៧

ប្រភពដដែលក៏បានឱ្យដឹងទៀតថា លោកស្រី Shi Zhengli ដែលជាអ្នកដឹកនាំការស្រាវជ្រាវនៃវិទ្យាស្ថាន Wuhan Institute of Virology ទៅលើវីរុសកូរ៉ូណា ហើយមានរហស្សនាមថា "Bat Woman" ហាក់ដូចជាបានធ្វើតេស្តវីរុសកូរ៉ូណាថ្មីពីរប្រភេទ (novel coronaviruses) ទៅលើសត្វកណ្តុរសួតមនុស្ស ក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះ។

លោកស្រី Shi បានបដិសេធការអះអាងដែលថា COVID-19 បានកើតចេញពីមន្ទីរពិសោធន៍នៅវិទ្យាស្ថាន Wuhan Institute of Virology និងបដិសេធថាបានធ្វើការស្រាវជ្រាវឱ្យផ្នែកយោធា៕

វិទ្យាស្ថាន Wuhan Institute of Virology
វិទ្យាស្ថាន Wuhan Institute of Virology
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T