រូបភាពខាងក្រោមទាំងអស់នេះ បានបង្ហាញពីការព្យាបាលជំងឺ បែបប្រពៃណីបុរាណ ដោយការសម្រក់ឈាម។ ប្រពៃណីនេះគឺជា ប្រពៃណីព្យាបាលជំងឺរបស់ ជនជាតិឥណ្ឌាសម័យបុរាណ ដែលបានបន្សល់ទុកដល់បច្ចុប្បន្ន។

លោក Hakim Ghyas បានបើកកន្លែងព្យាបាលជំងឺមួយ នៅក្រៅក្រុង ដែលមានមនុស្សមិនតិចជាង ១០០នាក់ទេមក ព្យាបាលជំងឺនៅកន្លែងគាត់ ជារៀងរាល់ថ្ងៃ។ ទោះជាវិស័យពេទ្យ នៅប្រទេសឥណ្ឌាមានការកើនឡើងឆាប់រហ័សក៏ដោយ នៅតែមានមនុស្សជាច្រើន នៅជឿជាក់លើវិធីព្យាបាល ពីសម័យបុរាណ ដោយការសម្រក់ឈាម ហើយវាមានការពេញនិយម ខ្លាំងណាស់នៅក្នុងប្រទេសឥណ្ឌា។

លោក Ghyas អាយុ ៧៩ឆ្នាំ គាត់អាចព្យាបាលជំងឺសន្លាក់ដៃ ជើង ជំងឺបេះដូង និងមហារីកឈាមដំណាក់កាលដំបូង បានដោយវិជ្ជាសម្រក់ឈាមរបស់គាត់ រៀនពីដូនតាជាង ១០០០ឆ្នាំមកហើយ។ យោងតាមប្រភពព័ត៌មានពី CNN បានឲ្យដឹងថា ចំពោះអ្នកដែលក្រីក្រ គាត់បានព្យាបាលដោយមិនគិតថ្លៃថែមទៀតផង។ លោក Ghyas មានកូនប្រុសពីរនាក់ ម្នាក់នៅនិយាយជាមួយនឹងអ្នកជំងឺ ហើយម្នាក់ទៀតចាប់ជើងអ្នកជំងឺ ចំនែកឯគាត់វិញធ្វើការសម្រក់ឈាមជូនអ្នកជំងឺ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វិធីព្យាបាលបុរាណរបស់លោក Ghyas នេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]