តារាឆ្នើម​របស់​ក្រុមអធិរាជស រូបនេះ ត្រូវបានក្លិបយក្សរបស់​អេស្ប៉ាញ​ចំនួន២ ដាក់សំណើដណ្ដើមគ្នាយក

//s9.kh1.co/66/66793e61aa400c6df40a3c7c81036aa4a2a9a2b0.jpg
កីទ្បា

 ០៥-មិថុនា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

​Atletico Madrid មានចំណាប់អារម្មណ៍ចង់ចុះកិច្ចសន្យាជាមួយ Alvaro Odriozola ពីក្លឹប Real Madrid

អឺរ៉ុប៖ តាមសេចក្តីរាយការណ៍ថា Atletico Madrid មានចំណាប់អារម្មណ៍ចង់ចុះកិច្ចសន្យាជាមួយ Alvaro Odriozola ពីក្លឹប Real Madrid ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ យោងតាមរបាយការណ៍របស់​កាសែតអេស្បាញ Fichajes បានអោយដឹងថា Alvaro Odriozola នឹងបញ្ចប់ការស្នាក់នៅរបស់គាត់នៅ Real Madrid នៅរដូវក្តៅដោះដូរកីឡាករ។ ខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ ២៤ ឆ្នាំរូបនេះគឺទទួលការចាប់អារម្មណ៍ពី Atletico Madrid ខណៈដែល Athletic Bilbao ក៏សង្ឃឹមថានឹងដាក់សំណើយករូបគេពី Los Blancos ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Alvaro Odriozola
កីឡាករ Alvaro Odriozola

ការចាប់អារម្មណ៍លើ Odriozola គឺជាប្រធានបទពិសេសមួយ ដោយ Atletico Madrid មានឱកាសគ្រប់គ្រាន់​ក្នុងការយកគាត់ចេញពី Real Madrid ។ ក្រៅពី Los Rojiblancos ក្លិប Athletic Bilbao ក៏មានចំណាប់អារម្មណ៍​ចង់ចុះកិច្ចសន្យាជាមួយខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះផងដែរ ។

Alvaro Odriozola
Alvaro Odriozola

ចំណែកឯ Real Madrid វិញ គេសង្ឃឹមថានឹងទទួលបានមកវិញនូវចំនួនទឹកប្រាក់គ្រប់គ្រាន់ក្នុងកាផ្ទេរ Odriozola ដែលក្រោយមកពួកគេអាចវិនិយោគចូលទីផ្សារដោះដូរសម្រាប់ការផ្ទេរកីឡាករអាទិភាពរបស់ពួកគេ៕

Alvaro Odriozola
Alvaro Odriozola
James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T