ក្លិបបាល់ទាត់របស់អូស្ត្រាលី បានដកខ្លួនចេញពី​ការប្រកួត​ពាន​រង្វាន់ AFC Champions League ឆ្នាំនេះ

//s9.kh1.co/bb/bb7c0499fad58246ad2a8bcb4beb8bab0ad6dc5d.jpg
កីទ្បា

 ០៥-មិថុនា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បាននិយាយកាលពីថ្ងៃសុក្រថាក្លិបបាល់ទាត់របស់ប្រទេសអូស្រ្តាលីរួមមាន Sydney FC, Melbourne City FC និង Brisbane Roar បានដកខ្លួនចេញពីការប្រគួតពានរង្វាន់ AFC Champions League នៅឆ្នាំនេះ

កូឡាឡាំពួ៖ សហព័ន្ធបាល់ទាត់អាស៊ី (AFC) បាននិយាយកាលពីថ្ងៃសុក្រថាក្លិបបាល់ទាត់របស់ប្រទេស​អូស្រ្តាលីរួម​មាន Sydney FC, Melbourne City FC និង Brisbane Roar បានដកខ្លួនចេញពីការប្រគួតពានរង្វាន់ AFC Champions League នៅឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បាននិយាយថា “សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ទទួលបានការបញ្ជាក់​របស់សហព័ន្ធបាល់ទាត់អូស្ត្រាលីអំពីការដកខ្លួនរបស់ក្លិប Sydney FC, Melbourne City FC និងក្លិប Brisbane Roar ចេញពីវគ្គចែកពូល, វគ្គ Playoff និងវគ្គជម្រុះដំណាក់កាលដំបូងនៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២០ រៀងៗខ្លួន” ។

សេចក្តីរាយការណ៍បានបន្ថែមថា បញ្ហានេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការពាក់ព័ន្ធរបស់ AFC​ ។

រូបតំណាង
រូបតំណាង

ការប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFC Champions League នៅឆ្នាំនេះត្រូវបានបង្ខំឲ្យធ្វើឡើង​ជាលក្ខណៈ​តំបន់​កណ្តាលដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ។

AFC បានប្រកាសមុននេះថាការប្រកួតនៃពូល F, G និង J នៃតំបន់បូព៌ានឹងប្រព្រឹត្តទៅនៅប្រទេសថៃចាប់ពីថ្ងៃទី ២២ ខែមិថុនាដល់ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ ខណៈប្រទេសអ៊ូសបេគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះនៃការ​ប្រកួត​កីឡាពូល H និង I ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T