លោកយាយឥណ្ឌា វ័យចាស់ជាងគេបំផុតនៅក្នុងពិភពលោកស្ម័គ្រចិត្ត ទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ មុនគេ

//s9.kh1.co/a1/a1f1aef631e0e11cf87f82ec6c86ffa4fc9f7517.jpg
សង្គម

 ០៤-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោកយាយឥណ្ឌា វ័យចាស់ជាងគេបំផុតនៅក្នុងពិភពលោកស្ម័គ្រចិត្ត ទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ មុនគេ

ឥណ្ឌា៖ លោកយាយឥណ្ឌាម្នាក់ គឺជាមនុស្សជាងគេនៅក្នុងពិភពលោក ដែលទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ក្នុង១២៤ឆ្នាំ។ លោកយាយ Rehtee Begum មកពីស្រុក Baramulla នៃរដ្ឋ Jammu និង​ Kashmir គឺស្ថិតនៅក្នុងចំណោមមនុស្ស ៩០០០នាក់ ដែលបានទទួលចាក់វ៉ាក់សាំង កាលពីថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា លោកយាយរូបនេះ បានទទួលវ៉ាក់សាំងនេះ ខណៈដែលដូសត្រូវបានគេផ្តល់ឱ្យពីផ្ទះមួយទៅផ្ទះមួយហើយកាតបង្ហាញអត្តសញ្ញាណរបស់គាត់ ត្រូវបានគេរាយការណ៍ថាបង្ហាញថាលោកយាយមានអាយុ ១២៤ ឆ្នាំ។

យោងតាមរបាយការណ៍ក្នុងស្រុក ព័ត៌មាននេះបានលេចចេញឡើងនៅពេលដែលក្មេង ៗ ដំបូងភ័យខ្លាចមិនហ៊ានទទួលចាក់វ៉ាក់សាំង ទើបលោកយាយ ហ៊ានចេញមុខមុនគេដោយទទួលយកការចាក់វ៉ាក់សាំង។

តាមប្រភពមួយនៅក្នុងតំបន់បាននិយាយថា បុគ្គលិកសុខាភិបាលបានពន្យល់ថាពួកគេកំពុងចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ដោយពេលនោះ លោកយាយ Begum បានស្ម័គ្រចិត្តចាក់មុនដំបូងគេបង្អស់។

លោកយាយ Begum បាននិយាយថា រូបគាត់ក៏មានសេចក្តីរីករាយផងដែរក្នុងការទទួលចាក់សាំងលើកទី ២ ក្នុងរយៈពេល ៧ សប្តាហ៍ ទៀត។

ក្នុងនោះដែរ​ លោកយាយ បានលើកសរសើរថា មណ្ឌលសុខភាពធ្វើបានយ៉ាងល្អគួរឱ្យកត់សម្គាល់នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្កាកូវីដ១៩នេះ៕

ប្រភព៖ Daily Mail

លោកយាយ​ Rehtee Begum ទទួលចាក់វ៉ាក់សាំង
លោកយាយ​ Rehtee Begum ទទួលចាក់វ៉ាក់សាំង
Rehtee Begum
Rehtee Begum
Rehtee Begum
Rehtee Begum
Rehtee Begum
Rehtee Begum
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T