អាណិតណាស់! ទ្រាំជាង៥ឆ្នាំម្ចាស់ពានCambodia Got Talent យឿន ពិសី សម្រក់ទឹកភ្នែកទម្លាយរឿងនេះ​(មានវីដេអូ)

//s9.kh1.co/de/def1be88ac40c477c2b9aeee54ae607588fef791.png
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មានរឿងអ្វីចេះ ស្រាប់តែនៅសុខៗ ម្ចាស់ពាន យឿន ពិសីយំអួលដើមក រៀបរាប់ទាំងទឹកភ្នែក ក្រោយជាប់មានតែឈ្មោះ តែ​អត់​មាន​ការងារធ្វើ​

ភ្នំពេញ: កាលពីថ្មីៗកន្លងទៅនេះ លោក យឿន ពិសី ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន បានស្គាល់ថាជាម្ចាស់ពានរង្វាន់ Cambodia Got Talentនោះ បានធ្វើការបង្ហោះវីដេអូនៅលើគណនី Tik Tok របស់លោក ដោយបានយំរៀបរាប់ប្រាប់ដល់ហ្វេនៗដែលជាអ្នកគាំទ្រលោក ជុំវិញរឿងរ៉ាវដែលលោកពុំសូវបានឡើងឆាក ក្រោយលោកបានជាប់ជាបេក្ខជនលេខ១ ក្នុងការប្រកួតកម្មវិធីប្រលងសមត្ថភាព Cambodia Idol ដោយបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក យឿន ពិសី
  លោក យឿន ពិសី

ខ្ញុំរើបម្រាស់មែនទែន ខ្ញុំនិយាយត្រង់ណាស់ ហើយខ្ញុំចង់និយាយថាប្រសិនបើពេលវេលាបកក្រោយមែន ខ្ញុំសុំមិនជាប់ល្អជាង។ ជាប់ធ្វើអី ១ឆ្នាំមិនទាន់បាន១ឆាក ឲ្យខ្ញុំរំពឹងអី រស់នៅខ្ញុំឆ្ងល់ណាស់ ខ្ញុំដឹងថាខ្ញុំពិការ ខ្ញុំដឹងថាគ្រប់កម្មវិធីទាំងអស់មិនសូវចង់បានទេ តែតាំងតែពីខ្ញុំចូលមកប្រឡូកនៅក្នុងវិស័យសិល្ប:នេះ ខ្ញុំមិនដែលកំណត់តម្លៃខ្លួនឯងថា ខ្ញុំឡើងមួយឆាកខ្ញុំត្រូវទទួលរាប់មុឺន រាប់ពាន់ដុល្លារទេ ឬក៏រាប់រយដុល្លារទេ ថ្ងៃនេះខ្ញុំទ្រាំ ខ្ញុំទ្រាំរហូតរយ:ពេលប៉ុន្មានឆ្នាំ តាំងតែ២០១៥...

  លោក យឿន ពិសី

សូមរំលឹកផងដែលថា លោក យឿន ពិសី ជាបេក្ខភាពមួយរូបដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួតកម្មវិធី Cambodia Got Talent រដូវកាលទី១ កាលពីឆ្នាំ២០១៥ កន្លងទៅ នឹងជាម្ចាស់ប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀលថែមទៀតផង៕

ចង់ជ្រាបឲ្យកាន់តែច្បាស់នៅការបកស្រាយរបស់លោក យឿន ពិសី សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

  លោក យឿន ពិសី
  លោក យឿន ពិសី
  លោក យឿន ពិសី
  លោក យឿន ពិសី
  លោក យឿន ពិសី
  លោក យឿន ពិសី
យឿន ពិសី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T