សង្ហាបែបកូនកាត់! ចឹងតើ បានជា រ៉េត សារីតា មិនទាន់ត្រលប់មកខ្មែរ ព្រោះនៅចាំប្អូនបញ្ចប់ការសិក្សា

//s9.kh1.co/5f/5fb2e393f3ff214052afa372edce96e572c9d512.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់ឃើញរូបថត កាលនៅក្មេង ដល់ពេលនេះ ឃើញរូបពេញកម្លោះ ប្អូនពៅ រ៉េត សារីតា រូបនេះ ពិតជា សង្ហារហើយកម្ពស់ស្តង់ដាទៀត

សហរដ្ឋអាមេរិក ៖ ចេះតែឆ្ងល់មូលហេតុអ្វី បានជា បវរកញ្ញា រ៉េត សារីតា កម្រមកប្រទេសកម្ពុជាអ្វីម្លេះ ខណៈការប្រកួតចប់ ជាងកន្លះខែ ម្យ៉ាងទៀត បវរកញ្ញាប្រទេសជិតខាង ក៏វិលត្រលប់មកយូរដែរហើយ។ មកដល់ពេលនេះ ទើបដឹងថា ការពិតទៅ រូបនាង នៅរងចាំអបអរសាទរប្អូនប្រុសពៅ បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យសោះ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ធ្លាប់តែដឹងថា កញ្ញា រ៉េត សារីតា មានប្អូនប្រុសពៅម្នាក់ទៀត តែមិនដែលធ្លាប់បានឃើញ រូបរាងសម្បត្តិក្នុងបណ្តាញសង្គមជាមួយបងស្រី តែផ្ទុយទៅវិញ មុននេះបន្តិច កញ្ញា រ៉េត សារីតា បានបង្ហោះរូបភាពជាមួយប្អូនប្រុសពៅ ក្នុងថ្ងៃបញ្ចប់ការសិក្សា មើលទៅមានសេចក្តីសុខខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ប្អូនប្រុសពៅមានឈ្មោះ Christopher Sachse (Christo) ដែលកំពុងរស់នៅក្នុង សហរដ្ឋអាមេរិក មើលទៅក៏ប្រុសសង្ហារម្នាក់ដែរ និយាយពីកម្ពស់វិញ ស្តង់ដារបស់គេគ្រាន់បើ នេះប្រហែល ១,៧០ ម៉ែត្រផ្លាយហើយ បើឈរជិតបងស្រី កញ្ញា រ៉េត សារីតា ត្រឹមតែកប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពកាលនៅក្មេង
រូបភាពកាលនៅក្មេង
រូបភាពកាលនៅក្មេង
រូបភាពកាលនៅក្មេង
រូបភាពកាលនៅក្មេង
រូបភាពកាលនៅក្មេង
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T