ម្ចាស់​​ពាន Cambodia’s Got Talent រដូវកាលទី១ រៀប​រាប់​ទាំង​ទឹកភ្នែកពីស្ថានភាពរបស់ខ្លួន...

//s9.kh1.co/18/18ab3280d86392c08b73f6505db9d50413002ade.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តាមរយៈ​ការ​ឡាយវីដេអូមួយថ្មីៗនេះ ម្ចាស់ពាន Cambodia’s Got Talent យឿន ពិសី រៀបរាប់ទាំងទឹកភ្នែកដោយ​​សារ​​លោកសោក​ស្តាយត្រង់ថាជាម្ចាស់ពាន ប៉ុន្តែ​គេ​មិន​ហៅ​ឱ្យ​ឡើងច្រៀង

តាមរយៈ​ការ​ឡាយវីដេអូមួយថ្មីៗនេះ ម្ចាស់ពាន Cambodia’s Got Talent លោក យឿន ពិសី រៀបរាប់​ទាំង​ទឹកភ្នែកដោយ​​​​លោកបញ្ជាក់ថា លោកពិតជាសោក​ស្តាយត្រង់ថាជាម្ចាស់ពាន ប៉ុន្តែ​គេ​មិន​ហៅ​ឱ្យ​ឡើងច្រៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យឿន ពិសី បានរៀបរាប់ថា “មួយ​ឆ្នាំ​មិនទាន់បាន១ឆាក ឳ្យខ្ញុំរំពឹងអី? ឈ្មោះជា​ម្ចាស់ពាន​ តែគ្មានតម្លៃ...។ ខ្ញុំដឹង​ថា ខ្ញុំពិការ គ្រប់កម្មវិធី​ទាំងអស់មិនសូវចង់បានខ្ញុំទេ តែ​តាំងពីខ្ញុំ​ចូលមក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈនេះ ខ្ញុំ​មិនដែល​កំណត់​តម្លៃខ្លួនឯងថា ក្នុង១ឆាត រាប់ម៉ឺន រាប់ពាន់ដុល្លារទេ ឬក៏រាប់រយដុល្លារទេ។" 

យឿន ពិសី​ ថា៖ «តាំង​ពី​២០១៥មក ខ្ញុំដេកឱប​ពាន បើសិន​មានពេលវេលានឹង​ត្រឡប់​ក្រោយមែនពិត សុំមិនជាប់​ជ័យ​លាភី​ល្អជាង...»។

យឿន ពិសី អះអាងថា ខាងផលិតកម្ម គឺទាក់ទងមកតែពេលត្រូវហៅឡើងច្រៀងម្តងម្កាល​ប៉ុណ្ណោះ ប៉ុន្តែបើ​និយាយ​ពីការចេញបទចម្រៀង ឬការងារផ្សេងៗ គឺមិនមានតែម្តង។

ជាការកត់សម្គាល់ កន្លងមក​អ្នកប្រើប្រាស់បណ្តាញសង្គមក៏ជារឿយៗបង្ហាញទស្សនៈរបស់ខ្លួនជាហូរហែដែរ បន្ទាប់ពី​សង្កេតឃើញថា ក្រោយទទួលជ័យលាភី ម្ចាស់ពាន​រូបនេះ ហាក់​គ្មានសកម្មភាពអ្វីក្នុង​ផលិតកម្មហង្សមាស​ទាល់តែ​សោះ។ ជំនួស​ការមិនបាន​ឡើង​ឆាត គេសង្គេត​ឃើញថា យឿន ពិសី បានងាកទៅ​បង្កើត​ផេក​ហ្វេសប៊ុន និង​យូធូប​ ច្រៀងចម្រៀង​មរតកដើមឡើងវិញ ផ្លុំ​ខ្លុយ ជាដើម​ ដើម្បី​ឱ្យ​មហាជន និងអ្នកគាំទ្រ​ខ្លួន បាន​ទស្សនា និងស្តាប់កំសាន្ត។

យ៉ាងណាក្តី ជុំវិញ​បញ្ហានេះ គេនៅ​ពុំទាន់​ឃើញ​មាន​ការ​ឆ្លើយតបពីសំណាក់​ផលិតកម្មហង្សមាស​នៅឡើយ​ទេ។

សូមបញ្ជាក់ថា យឿន ពិសី ជាយុវជន​ពិការភ្នែក​១រូប ដែលជាម្ចាស់ពានក្នុងកម្មវិធីលំដាប់ពិភពលោក «Cambodia’s Got Talent» រដូវកាលទី១ ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស៕

លោក យឿន ពិសី
លោក យឿន ពិសី
យឿន ពិសី
Keat Sao
Sao San (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T