អយុត្តិធម៌ម្លេះ! យឿន ពិសី រៀបរាប់ទាំងទឹកភ្នែក ស៊ូទ្រាំ៦ឆ្នាំ គ្មានបានឡើងឆាក ដូចអ្នកដទៃ(មានវីដេអូ)

//s9.kh1.co/8e/8eb10ba828110eb7e43a25952f69f6694b6c2abb.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ម្ចាស់ពាន Cambodia 's Got Talent យឿន ពិសី រៀបរាប់យ៉ាងទឹកភ្នែក ដោយសារតែ មានត្រឹមជានាមម្ចាស់ពាន គ្មានទទួលការងារ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរប្រាកដជាស្គាល់ហើយ ម្ចាស់ពាន Cambodia's Got Talent តារាចម្រៀងពិការភ្នែក យឿន ពិសី ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ ធ្វើឲ្យមហាជន ពិតជាពេញចិត្តជាខ្លាំង ព្រោះតារាប្រុសរូបនេះ ពិតជាមានទេពកោសល្យធ្វើឲ្យ មហាជន កោតសរសើរជាខ្លាំង ចំពោះទឹកដមយ៉ាងក្រអួនក្រអៅ ច្រៀងម្តងណាក៏ធ្វើឲ្យគណៈកម្មការ និងទស្សនិកជន ដែលស្តាប់ចូលអារម្មណ៍គ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ ថ្មីៗនេះរូបលោក បានរៀបរាប់យ៉ាងទឹកភ្នែក បន្ទាប់ពីស៊ូទ្រាំឱបពានរយៈពេល ៦ឆ្នាំ ពោលគិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២១ រងភាពអយុត្តិធម៌ជាខ្លាំង ព្រោះមាននាមត្រឹមជា ម្ចាស់ពាន តែហាក់បីដូចជា គ្មានការងារដូចបេក្ខជនផ្សេងឡើយ ខណៈខ្លួនមិនធ្លាប់ដាក់តម្លៃខ្លួន ក្នុងការឡើងឆាកមួយៗឡើយ។

រូបលោកក៏បន្តទៀតថា ប្រសិនបើពេលវេលាបកក្រោយបាន រូបលោកសុំមិនជាប់ជាជ័យលាភីលេខ១ ល្អជាង ព្រោះ១ឆ្នាំ មិនទាន់បាន១ឆាកផង មិនដូចបងប្អូនមួយចំនួនធ្លាប់គិតឡើយ សម្រាប់បេក្ខជនផ្សេង ទោះបីជាកូវីដក៏ដោយ ក៏មានកម្មវិធីចុចចំឈ្មោះគេដែរ ខ្លួននៅមិនអស់ចិត្ត ហេតុអ្វីបានជាមានភាពអយុត្តិធម៌ដូច្នេះ។

គួរបញ្ជាក់ រូបលោកក៏ដឹងច្បាស់ដែរថា ខ្លួនមិនល្អដូចគេ ហើយក៏គ្មានកម្មវិធីណាចង់បានខ្លួនដែរ តែហេតុអ្វីមិនបកស្រាយតាំងពីដំបូង ថាខ្លួនជាម្ចាស់ជ័យលាភី តែមិនបានទទួលការងារ។ នេះក៏មិនដឹងដែរថា រូបលោក ចង់សំដៅទៅ ម្ចាស់កម្មវិធី ឫក៏យ៉ាងណា?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

យឿន ពិសី
យឿន ពិសី
យឿន ពិសី
យឿន ពិសី
យឿន ពិសី
យឿន ពិសី
យឿន ពិសី​ និងភរិយា
យឿន ពិសី​ និងភរិយា
យឿន ពិសី​ និងភរិយា
យឿន ពិសី​ និងភរិយា
យឿន ពិសី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T