ដំណឹងល្អ! អ្នកប្រើប្រាស់ Android នឹងទទួលបានជម្រើស បិទកុំឲ្យមានការតាមដាន ពីអ្នកផ្សាយពាណិជ្ជកម្ម

//s9.kh1.co/f5/f5d7919d8b0a699e47a01f103caeb9ebc39a0e07.jpg
បច្ចេកវិទ្យា

 ០៤-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកប្រើប្រាស់អាចគ្រប់គ្រងបន្ថែមលើទិន្នន័យផ្ទាល់ខ្លួន និងជួយរ៉ាប់រងផ្នែកសុវត្ថិភាពនិងភាពឯកជន។

បរទេស៖ វានឹងកាន់តែលំបាកសម្រាប់កម្មវិធីផ្សេងៗនៅក្នុង Android ដែលចង់តាមដានអ្នកប្រើប្រាស់ ដែលបានបិទកុំឲ្យមានការផ្សាយពាណិជ្ជកម្ម ដែលដឹងពីចំណង់ចំណូលចិត្តថាចង់បានអ្វី នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Financial Times។ ក្រុមហ៊ុន Google ក៏បានប្រកាសពីការផ្លាស់ប្ដូរនេះ ដែលនឹងចាត់ការលើប្រព័ន្ធកំណត់អត្តសញ្ញាណនៃឧបករណ៍ ដែលអ្នកទីផ្សារប្រើសម្រាប់តាមដានអ្នកប្រើប្រាស់ តាមរយៈកម្មវិធីទូរសព្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីនៅលើ Play Store
កម្មវិធីនៅលើ Play Store

ចាប់ផ្ដើមនៅចុងឆ្នាំនេះ ក្រុមហ៊ុន Google នឹងកាត់ផ្ដាច់ Advertising IDs បន្ទាប់ពីអ្នកប្រើប្រាស់សម្រេចចិត្តថាបិទ ហើយអ្នកបង្កើតកម្មវិធីសម្រាប់ទូរសព្ទនឹងមិនទទួលបានអ្វី ពេលចូលមកកាន់កន្លែងនេះ។ ព័ត៌មាននេះក៏ត្រូវបានប្រកាសតាមរយៈអ៊ីម៉ែល ទៅកាន់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទូរសព្ទនៅលើ Play Store ផងដែរ។ Google បានប្រាប់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីអំពីការផ្លាស់ប្ដូរនានា ដែលនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងបន្ថែមលើទិន្នន័យផ្ទាល់ខ្លួន និងជួយរ៉ាប់រងផ្នែកសុវត្ថិភាពនិងភាពឯកជន។

គោលការណ៍ថ្មីនេះនឹងចាប់ផ្ដើមតាមដំណាក់កាល។ ឧបករណ៍ដំណើរការដោយ Android 12 នឹងទទួលបានការផ្លាស់ប្ដូរនេះ នៅចុងឆ្នាំ២០២១ មុននឹងបញ្ចេញទៅកាន់ឧបករណ៍នានាជាមួយនឹងសេវាកម្ម Play Store នៅដើមឆ្នាំក្រោយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T