រកណាបាន កូនប្រសារបែបនេះ? នាយពាក់មី ស្រាប់តែធ្វើពិធីក្រុងពាលី​ សង់ផ្ទះធំទ្រនំថ្មី​ ជូនឪពុកម្តាយក្មេក

//s9.kh1.co/f7/f797166774230a056d73b84476c46f8a186bafb5.png
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាទេ កូវីដស្ងាត់ៗ នាយពាក់មី ស្រាប់តែធ្វើពិធីក្រុងពីលី​ សង់ផ្ទះធំ ទ្រនំថ្មី​ ជូនឪពុកម្តាយក្មេក នៅខេត្តស្វាយរៀង ធ្វើឲ្យហ្វេនៗមិនសរសើរមិនបាន

ស្វាយរៀង: លោក ចែម ចាន់រ៉ា ឬដែលប្រិយមិត្ត និងពុកម៉ែ បងប្អូនជាទូទៅបានស្គាល់ថា ជានាយពាក់មី តារាកំប្លែងល្បីលំដាប់ប្រទេសនោះ បានធ្វើឲ្យមហាជន និងហ្វេនៗរបស់លោកនៅក្នុងបណ្តាញហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលលោកបានបង្ហោះរូបថតរបស់លោក និងប្រពន្ធ ព្រមទាំងឪពុកម្តាយក្មេកកំពុងតែធ្វើពិធីក្រុងពាលី សាងសង់ផ្ទះឈើថ្មី របៀបជាក្បាច់ផ្ទះបុរាណខ្មែរ រហូតទទួលបានការសរសើរពីមហាជន ពាសបណ្តាញសង្គមអំពីទឹកចិត្តរបស់លោក ចំពោះឪពុក-ម្តាយក្មេកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អមដោយរូបភាពប្រមាណជាង៥សន្លឹក នាយពាក់មី តារាកំប្លែងល្បី សម្តីចាក់ទឹកមិនលិច ក៏បានសរសេររៀបរាប់បន្ថែមយ៉ាងដូច្នេះថា៖

នាយពាក់មី
នាយពាក់មី

នេះហេីយ​ ឪក្មេក​ ម៉ែក្មេក​ ខ្ញុំ​ 🙏 ថ្ងៃនេះជាថ្ងៃក្រុងពីលី​ សង់ផ្ទះថ្មី​ ជូនឪពុកម្តាយក្មេក​ 🙏ឪពុកម្តាយបង្កេីត​បានធ្វេីជូនគាត់ហេីយ​ 🙏 ជូនបុណ្យកុសល​ ផងបងប្អូន​ 🙏 ថ្ងៃ​ 4​ .​ 6​ .​ 2021

នាយពាក់មី

សូមរំលឹកផងដែលថា ក្រោយបានចូលប្រឡូកជាតារាកំប្លែងតាមរយ:ការប្រកួតជ្រើសរើសតារាកំប្លែងនៅក្នុងកម្មវិធីមួយក្នុងស្ថានីយទូរទស្សន៍ CTN រួចមក លោកចែម ចាន់រ៉ា ហៅនាយពាក់មី ហាក់មានឈ្មោះល្បី និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែម្តង ពីទេពកោសល្យសម្តែង និងសម្តីចាក់ទឹកមិនលិចរបស់លោកតែម្តង៕

ចង់ដឹងថាតើ សកម្មភាពធ្វើពិធីក្រុងពាលី និងផ្ទះថ្មីរបស់ឪពុកក្មេក ម្តាយក្មេករបស់នាយពាក់មី ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ផ្ទះថ្មីរបស់ឪពុកម្តាយក្មេក នាយពាក់មី
ផ្ទះថ្មីរបស់ឪពុកម្តាយក្មេក នាយពាក់មី
នាយពាក់មី ប្រពន្ធ និងឪពុកម្តាយក្មេក
នាយពាក់មី ប្រពន្ធ និងឪពុកម្តាយក្មេក
នាយពាក់មី ប្រពន្ធ និងឪពុកម្តាយក្មេក
នាយពាក់មី ប្រពន្ធ និងឪពុកម្តាយក្មេក
សកម្មភាពធ្វើពិធីក្រុងពាលី
សកម្មភាពធ្វើពិធីក្រុងពាលី
សកម្មភាពធ្វើពិធីក្រុងពាលី
សកម្មភាពធ្វើពិធីក្រុងពាលី
ពាក់មី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T