កូនមឹកជាង100ក្បាលត្រូវបានបាញ់ទៅទីអវកាស តាមយានរបស់ SpaceX

//s9.kh1.co/43/43a36850bcc79a5149e7a22e19a6637dd5f202bb.jpg
បច្ចេកវិទ្យា

 ០៤-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កូនមឹកជាង100ក្បាល និងសត្វ tardigrade 5000 ក្បាលត្រូវយកទៅធ្វើការពិសោធន៍

បរទេស៖ ក្រុមហ៊ុន SpaceX បានបាញ់បេសកកម្មដឹកគ្រឿងផ្គត់ផ្គង់លើកទី22 របស់ខ្លួនទៅកាន់ស្ថានីយអវកាសកាលពីថ្ងៃព្រហស្បតិ៍វេលាម៉ោង 1:29 p.m. ET (12:29 AM ថ្ងៃសុក្រនៅកម្ពុជា)។ យានអវកាសនេះផ្ទុកនូវគ្រឿងផ្គត់ផ្គង់ជាង3311kg ដោយរួមមានទាំងគ្រឿងពិសោធន៍ស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ យាននេះនឹងទៅចតនៅស្ថានីយអវកាសនៅថ្ងៃសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេសកកម្មនេះក៏បានដឹកសត្វ tardigrades ឬ water bears 5,000ក្បាល ព្រមទាំងកូនមឹកដែលភ្លឺនៅទីងងឹត 128ក្បាលផងដែរ។ សត្វទាំងពីរប្រភេទនេះនឹងត្រូវយកទៅពិសោធន៍នៅស្ថានីយអវកាស និងដើម្បីចង់ដឹងថាតើសត្វ water bears ធន់នឹងបរិយាកាសអវកាសយ៉ាងដូចម្តេច។ អ្នកស្រាវជ្រាវក៏ចង់ដឹងថា តើកង្វះទំនាញផែនដីប៉ះពាល់ដល់ទំនាក់ទំនងរវាងសត្វមឹកនិងអតិសុខុមប្រាណ (microbes) យ៉ាងម៉េចខ្លះ។

ការពិសោធន៍ផ្សេងទៀតដែលនឹងត្រូវធ្វើនៅស្ថានីយលើកនេះ រួមមានអ៊ុលត្រាសោន ការបញ្ជាដៃមនុស្សយន្តដោយប្រើ virtual reality ការពិសោធន៍លើរបៀបដែលគ្រួសក្នុងតម្រងនោមកើតឡើងនៅទីអវកាស សិក្សាអតិសុខុមប្រាណក្នុងមាត់មនុស្ស និងការផលិតកប្បាស។ 

អវកាសយានិកក៏នឹងទទួលបានផ្លែឈើស្រស់និងបន្លែមួយចំនួនដែលដឹកទៅផងដែរ រួមមានផ្លែប៉ោម ក្រូច ប៉េងប៉ោះខ្ទឹមបារាំង ក្រូចឆ្មា ម្ទេស និងផ្លែបឺរផងដែរ៕

រ៉ុក្កែត SpaceX Falcon 9 ជាមួយយានអវកាស Dragon 2 បានហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy កាលពីថ្ងៃព្រហស្បតិ៍
រ៉ុក្កែត SpaceX Falcon 9 ជាមួយយានអវកាស Dragon 2 បានហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy កាលពីថ្ងៃព្រហស្បតិ៍
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T