ច្បាស់ដូចថ្ងៃ! រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន លើករណីមរណភាពបុរសម្នាក់ឈ្មោះ ម៉ៅ សំអូន ដោយសារកូវីដ១៩

//s9.kh1.co/7b/7ba7c8b6c2116ed99a4d52649e55ba5c8d6d7ce5.png
សង្គម

 ០៤-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លម្អិតស្តីពីករណីបុរសម្នាក់ស្លាប់នៅ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ: យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០:៤៥ នាទីយប់ មានករណីឈ្មោះ ម៉ៅ សំអូន ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណភាព ដោយពាក់ព័ន្ធករណីបុរសខាងលើ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាកវិភាគរកវីរុសកូវីដ-១៩ ដោយតេស្ដរហ័ស (Rapid Test) លទ្ធផល វិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅមណ្ឌលព្យាបាល ហ្គែនដាយមិនស៊ីធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែអ្នកជំងឺមានសុខភាពខ្សោយ អស់កម្លាំង និងមានប្រវត្តិ លើសសម្ពាធឈាមរ៉ាំរ៉ៃ និងលើសទម្ងន់ ហើយត្រូវបានក្រុមគ្រូពេទ្យផ្ដល់សេវាពិនិត្យព្យាបាល និងការតាមដានសុខភាពប្រចាំថ្ងៃ តាមលក្ខណៈ បច្ចេកទេសជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៩៤០នាទី អ្នកជំងឺចាប់ផ្តើមមានអាការៈ ហត់ខ្លាំង និងពិបាកដកដង្ហើមមួយរំពេច និងត្រូវបានក្រុមគ្រូពេទ្យ ធ្វើការជួយសង្គ្រោះផ្លូវដង្ហើម និងផ្ដល់ឱសថ ព្រមទាំងបញ្ជូនមកធ្វើការជួយសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ។ អ្នកជំងឺបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០:១០នាទី ដោយមានអាការៈ ធ្ងន់ធ្ងរ ហត់ខ្លាំង បបូរមាត់ឡើងស្វាយ ចង្វាក់បេះដូងខ្សោយ ប្រស្រីភ្នែក រីកធំ សន្លប់ស្តូកស្តឹង ហើយក្រុមគ្រូពេទ្យបានប្រឹងប្រែងធ្វើការជួយសង្គ្រោះដោយធ្វើចលនាបេះដូង (Massage Cardiaque externe) និងផ្លូវដង្ហើមដោយឧបករណ៍ជំនួយដង្ហើម (Ventilation) ព្រមទាំងឱសថអស់ពី សមត្ថភាព និងលទ្ធភាព យ៉ាងយកចិត្តទុកដាក់ តែក៏នៅមិនអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន ហើយគាត់បានទទួលមរណភាពនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២០:៤៥ នាទីយប់ កាលពីពេលកន្លងទៅនេះ៕

ចង់ជ្រាបព័ត៌មានឲ្យកាន់តែលម្អិតទៅលើករណីស្លាប់ខាងលើនេះ សូមអានសេចក្តីប្រកាសព័ត៌មានដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ ទាំងអស់គ្នា៖

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ 
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ 
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T