មុខសញ្ញា! អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា បញ្ចេញតម្រុយខេត្ត៤ ដែលមានអ្នកឆ្លងច្រើនជាង១០០នាក់

//s9.kh1.co/26/26daf96cc2d51cc57fd6d3d5956f58addd9e461a.png
សង្គម

 ០៣-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាន់ ត្រឹមតែរយ:ពេលជាង២៤ម៉ោង អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា បញ្ចេញតម្រុយខេត្ត៤ ដែលមានអ្នកឆ្លងច្រើនជាង១០០នាក់

ភ្នំពេញ: យោងតាមសារជូនដំណឹងរបស់អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា តាមរយ:គេទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញតម្រុយឈ្មោះខេត្តចំនួន៤ដូចជា ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ដែលមានការកើនឡើងជាគំហុកនៅចំនួនករណីឆ្លងថ្មីវីរុសកូវីដ១៩ រហូតដល់ទៅជាង១០០នាក់ នៅក្នុងរយ:ពេល២៤ម៉ោង ដែលជាចំនួនក្នុងនៅក្នុងតួលេខដ៏ច្រើន និងគួរឲ្យបារម្ភផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមប្រជាពលរដ្ឋទូទៅមេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ៣កុំ និង៣ការពារ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃមេរោគកូវីដ១៩នេះ ឲ្យអស់ចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកផងដែលថា គិតមកត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា តួលេខនៃអ្នកឆ្លងសរុបនៅកម្ពុជាបន្តកើនឡើងដល់ទៅ៣២១៨៩នាក់ ដែលនៅក្នុងនោះ មានករណីស្លាប់ចំនួន២៣៦នាក់រួចមកហើយ៕

សារជូនដំណឹងរបស់អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា
សារជូនដំណឹងរបស់អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T