ណាសាប្រកាសគម្រោងបេសកកម្មចំនួន២ ទៅកាន់ផ្កាយចោរ ដើម្បីមើលលក្ខណៈភូមិសាស្ត្រ

//s9.kh1.co/49/49e685f7d1d3f639a6538182e216f01155fbdf3a.jpg
បច្ចេកវិទ្យា

 ០៣-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បេសកកម្មទាំងនេះដែលទទួលបានប្រាក់ឧបត្ថម្ភនីមួយៗចំនួន៥០០លានដុល្លារ គឺនឹងចាប់ផ្ដើមចេញដំណើរនៅចន្លោះឆ្នាំ២០២៨និង២០៣០។

បរទេស៖ ទីភ្នាក់ងារអវកាសណាសាទើបតែប្រកាសការបញ្ជូនបេសកកម្មចំនួនពីរទៅកាន់ភពសុក្រ (ផ្កាយព្រឹកឬផ្កាយចោរ) ដើម្បីត្រួតពិនិត្យលក្ខណៈបរិយាកាសនិងភូមិសាស្ត្រ។ បេសកកម្មទាំងនេះដែលទទួលបានប្រាក់ឧបត្ថម្ភនីមួយៗចំនួន៥០០លានដុល្លារ គឺនឹងចាប់ផ្ដើមចេញដំណើរនៅចន្លោះឆ្នាំ២០២៨និង២០៣០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson បាននិយាយថា បេសកកម្មទាំងនេះនឹងផ្ដល់ឱកាសតាមដានភពមួយនេះ ដែលពួកយើងមិនបានទៅដល់ អស់រយៈពេលជាង៣០ឆ្នាំហើយ។ យានអង្កេតចុងក្រោយដែលបានធ្វើដំណើរទៅកាន់ភព​មួយនេះ មានឈ្មោះថា Magellan ដែលវាបានធ្វើដំណើរតាមគន្លងគោចរជុំវិញ នៅក្នុងឆ្នាំ១៩៩០។ ទោះជាយ៉ាងណា ក៏ធ្លាប់មានយានដទៃទៀតបានធ្វើដំណើរឆ្លងកាត់ភពនេះ ចាប់តាំងពីពេលនោះមកផងដែរ។

អ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson
អ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson

បេសកកម្មទាំងនេះត្រូវបានជ្រើសរើសតាមដំណើរការត្រួតពិនិត្យ ហើយត្រូវបានចាត់តាំងដោយផ្អែកទៅលើគុណតម្លៃវិទ្យាសាស្ត្រ ដែលមានសក្ដានុពលនិងលទ្ធភាពនៃផែនការអភិវឌ្ឍន៍របស់ពួកគេ។

បេសកកម្មទីមួយគឺ Davinci+ (ឈ្មោះពេញ Deep Atmosphere Venus Investigation of Noble gases, Chemistry, and Imaging) ដែលនឹងគណនាបរិយាកាសនៃភព ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលភពមួយបានបង្កើតនិងវិវឌ្ឍន៍។ វាក៏មានគោលដៅកំណត់ ថាតើភពសុក្រធ្លាប់មានមហាសមុទ្រឬអត់។ បេសកកម្ម Davinci+ ក៏នឹងរំពឹងថា បញ្ជូនត្រឡប់មកវិញនូវរូបភាពគុណភាពខ្ពស់នៃលក្ខណៈភូមិសាស្ត្រនៃភព។

បេសកកម្មទីពីរគឺ Veritas (ឈ្មោះពេញ Venus Emissivity, Radio Science, InSAR, Topography, and Spectroscopy) នឹងកំណត់ផែនទីផ្ទៃភព ដើម្បីសិក្សាពីប្រវត្តិភូមិសាស្ត្រនិងតាមដានពីរបៀបវិវឌ្ឍន៍ខុសឆ្ងាយពីផែនដី។ វានឹងប្រើប្រាស់ទម្រង់រ៉ាដា ដើម្បីគូរប្លង់រយៈកម្ពស់ពីផ្ទៃ និងស្វែងរកថាតើភ្នំភ្លើងនានានិងរញ្ជួយដីនៅមានសកម្មភាពឬអត់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T