ក្រុមហ៊ុន Tesla ប្រមូលរថយន្តជិត៦,០០០គ្រឿងទៅវិញ ដោយសារបញ្ហាហ្វ្រាំង

//s9.kh1.co/48/48b19bd8ae2fdf8d013e0fc7c8009e3e056f779a.jpg
យានជំនិះ

 ០៣-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លេងសុទ្ធតែរលុងខ្ចៅអី! អ្នកណាមិនស្រៀវ!

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Tesla បនប្រមូលយានយន្តជិត6,000គ្រឿងនៅសហរដ្ឋអាមេរិក ដោយសារតែប៊ូឡុងហ្វ្រាំងរលុង ដែលអាចបណ្តាលឱ្យបាត់បង់សម្ពាធកង់រថយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រមូលមកវិញរួមមានរថយន្ត Model 3 ឆ្នាំ2019-2021 និង Model Y ឆ្នាំ2020-2021។ ក្រុមហ៊ុន Tesla បានរាយការណ៍ទៅរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) ថាមិនមានគ្រោះថ្នាក់ឬការរងរបួសណាមួយទាក់ទងនឹងបញ្ហានេះទេ ហើយក្រុមហ៊ុននឹងពិនិត្យ បន្តឹង និងប្តូរប៊ូឡុងរលុងនោះឡើងវិញ។

ក្រុមហ៊ុន Tesla បាននិយាយថា ការរលុងប៊ូឡុងហ្វ្រាំងអាចធ្វើឱ្យហ្វ្រាំងកង់ដាច់ហើយទៅប៉ះនឹងយ៉ាន់ ដែលអាចបណ្តាលឱ្យបាត់បង់សម្ពាធកង់ឡានបាន។ 

ការរាយការណ៍ទៅ NHTSA គឺដោយសារតែនៅក្នុងខែធ្នូ Tesla មានឧប្បត្តិហេតុពាក់ព័ន្ធនឹងរថយន្ត Model Y ឆ្នាំ2021មួយគ្រឿង ដែលមានបញ្ហាហ្វ្រាំងនេះ។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានរឹតបន្តឹងលើការដំឡើងរថយន្ត ដើម្បីការពារការរលុងប៊ូឡុង៕

Tesla Model 3
Tesla Model 3
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T