Huawei បញ្ចេញប្រព័ន្ធប្រតិបត្តិការ Harmony OS ជាផ្លូវការ ប្រកួតនឹង Google Android

//s9.kh1.co/bd/bd0fc10fc3677dda67388f4b94d5d39cc5501178.jpg
បច្ចេកវិទ្យា

 ០៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

HarmonyOS គឺជាវិធីមួយដែលក្រុមហ៊ុន Huawei កំពុងព្យាយាមធ្វើឱ្យប្លែកពីប្រព័ន្ធប្រតិបត្តិដទៃទៀតដូចជា Android របស់ Google និង iOS របស់ Apple

ចិន៖ ក្រុមហ៊ុន Huawei នៅថ្ងៃពុធនេះ បានដាក់ចេញនូវប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនទៅកាន់ឧបករណ៍មួយចំនួន រួមទាំងស្មាតហ្វូនផងដែរ។ ការផ្លាស់ប្តូរនេះបានកើតឡើង ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ចង់ផ្តាច់ខ្លួនពីការពឹងផ្អែកលើបច្ចេកវិទ្យាសហរដ្ឋអាមេរិក និងអាចប្រកួតជាមួយកម្មវិធីពី Apple និង Google បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធប្រតិបត្តិការ HarmonyOS បានដាក់ឱ្យដំណើរការនៅឆ្នាំ2019 បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ Huawei ក្នុងបញ្ជីខ្មៅ ដោយបានកាត់ផ្តាច់មិនឱ្យប្រើ Android របស់ Google។ ការដាក់ទណ្ឌកម្មបែបនេះ បានធ្វើឱ្យអាជីវកម្មស្មាតហ្វូនរបស់ Huawei បះជើង ក្រោយពីប៉ុន្មានខែដែលខ្លួនបានឈរនៅលំដាប់ទីមួយនៅលើពិភពលោក។

ក្រុមហ៊ុន Huawei បានបង្កើត HarmonyOS តាំងពីឆ្នាំ2016 ហើយចាត់ទុកវាថាជាប្រព័ន្ធប្រតិបត្តិការដែលអាចដំណើរការបាននៅលើឧបករណ៍ភ្ជាប់អ៊ីនធើណេតជាច្រើនពីស្មាតហ្វូន រហូតដល់ឧបករណ៍ពាក់ដៃ។

ការផ្តោតទៅលើកម្មវិធី HarmonyOS គឺជាវិធីមួយដែលក្រុមហ៊ុន Huawei កំពុងព្យាយាមធ្វើឱ្យប្លែកពីប្រព័ន្ធប្រតិបត្តិដទៃទៀតដូចជា Android របស់ Google និង iOS របស់ Apple៕

Huawei Logo
Huawei Logo
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T