Ancelotti ប្រកាសផែនការ​មេ​ ស​ម្រាប់ Real Madrid ដែល​ខុស​ស្រឡះពីការដឹកនាំ​របស់លោកជាមួយ Everton

//s9.kh1.co/15/15cf0eddbef695d6484223c19c7ad171aa363b07.jpg
កីទ្បា

 ០៣-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​ត្រឹមតែជាង ២៤ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានព័ត៌មានលេចលឺថាលោក Carlo Ancelotti អាចនឹងចាកចេញ​ពីក្លឹប Everton

អឺរ៉ុប៖ ត្រឹមតែជាង ២៤ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានព័ត៌មានលេចលឺថាលោក Carlo Ancelotti អាចនឹងចាកចេញ​ពីក្លឹប Everton ដើម្បីបំពេញតួនាទីរបស់អ្នកចាត់ការទំនេរនៅឯក្លិប Real Madrid លោកបានចុះកិច្ចសន្យា និង​បង្ហាញ​អោយដឹងដោយក្លិបយក្សអេស្បាញរួចហើយ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Carlo Ancelotti
  លោក Carlo Ancelotti

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះក្នុងសន្និសីទកាសែតផ្លូវការលើកដំបូងរបស់លោក ចាប់តាំងពីវិលត្រឡប់មក​កាន់​ទីក្រុងម៉ាឌ្រីដ បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងរយៈពេល ២ឆ្នាំចុងក្រោយរបស់លោក អ្នកចាត់ការ​សញ្ជាតិ​អុីតាលី​ជើងចាស់រូបនេះបានលើកយកប្រធានបទមួយចំនួន ប៉ុន្តែក៏បានលើកឡើងពី Everton នៅក្នុង​ឧទាហរណ៍​មួយចំនួនផងដែរ។

  លោក Carlo Ancelotti
  លោក Carlo Ancelotti

លោកបាននិយាយថា៖ Carlo Ancelotti មិនដូចកាលពី ៦ឆ្នាំមុនទេ ។ ខ្ញុំមានបទពិសោធន៍ ៦ឆ្នាំទៀតដែលអាច​វិជ្ជមាន ឬអវិជ្ជមាន។ ខ្ញុំមានអារម្មណ៍ល្អណាស់នៅក្លឹប Everton ។ អ្នកអាចរៀនពីបទពិសោធន៍ទាំងអស់ និងបទ​ពិសោធន៍អាក្រក់ផងដែរ។

ខ្ញុំគិតថាក្រុមនីមួយៗមានគោលដៅមួយ ដែលជាការប្រកួតប្រជែងដើម្បីព្យាយាម និងសំរេចគោលដៅ។ គោល​បំណង​សម្រាប់ Real Madrid គឺព្យាយាម និងប្រកួតប្រជែងដើម្បីដណ្តើមបានពានរង្វាន់ Champions League, La Liga ។ គោលបំណងរបស់ Everton គឺព្យាយាម និងចូលទៅក្នុងបាល់ទាត់អឺរ៉ុប ដើម្បីប្រយុទ្ធ ដើម្បី​ព្យាយាម និងចូលទៅក្នុងបាល់ទាត់អឺរ៉ុប។

ក្រុមនីមួយៗសុទ្ធតែមានគោលដៅ។ ភាពជោគជ័យមិនត្រឹមតែជាការឈ្នះពានរង្វាន់ប៉ុណ្ណោះទេ ភាពជោគជ័យ​សម្រាប់​អ្នកគ្រប់គ្រងគឺត្រូវទៅដល់គោលដៅដែលក្លឹបមាន។ Everton មិនមានគោលបំណងដើម្បីឈ្នះ Premier League ទេ វាមានគោលបំណងដើម្បីព្យាយាមលេងនៅក្នុងបាល់ទាត់អឺរ៉ុប ហើយយើងបាន​ប្រយុទ្ធរហូត​ដល់ទី​បញ្ចប់។ ការឈានទៅប្រកួតចុងក្រោយនៅអឺរ៉ុប ខ្ញុំគិតថានោះគឺជាជោគជ័យមួយហើយ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T