យប់មិញ ផ្អើលពេញហ្វេសប៊ុក! តាមពិត កម្មវិធីតំណភ្ជាប់មួយនេះ ត្រូវ នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថាជាករណីបោកប្រាស់

//s9.kh1.co/f0/f03f1d631fe723c314008e1b02621fb244db8933.png
សង្គម

 ០៣-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា សូមមានការប្រុងប្រយ័ត្នជាមួយនឹងការឈ្នះរង្វាន់ពីក្រុមហ៊ុនកូកា-កូឡា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

ភ្នំពេញ: យោងតាមសារជូនដំំណឹងរបស់ នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា សូមមានការប្រុងប្រយ័ត្នជាមួយនឹងការឈ្នះរង្វាន់ពីក្រុមហ៊ុនកូកា-កូឡា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ដោយក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក ដែលមានខ្លឹមសារថា "ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ២០០០០០រៀល"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

បើយោងតាមការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ នាព្រលប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយអាចជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បី ចែកចាយកម្មវិធីមេរោគ លួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬដើម្បីស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះ ពួកគេអាចប្រើល្បិចទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T