បែកគ្នាព្រោះចូលបម្រើកងទ័ព ស្មានតែសង្សារខ្លួនស្លាប់ ស្រាប់តែលេចមុខមកសុំរៀបការ (មានវីដេអូ)

//s9.kh1.co/ba/ba50b427dfe4a51180f11c2d3889619549e6b9aa.png
តារា & កម្សាន្ដ

 ០២-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកណាស្មានដល់ បែកគ្នា ព្រោះចូលបម្រើកងទ័ព ស្មានតែសង្សារស្លាប់ក្នុងសង្រ្គាម ស្រាប់តែលេចមុខមកសុំរៀបការស្រស់ៗនៅនឹងមុខតែម្តង

បរទេស: ជារឿងមួយដ៏គួរឲ្យរំភើប និងដ៏សែនភ្ញាក់ផ្អើល ក្រោយពេលដែលបុរសពិការម្នាក់ ជាអតីតអ្នកចូលបម្រើកងទ័ព បានលេចមុខ មកបង្ហាញខ្លួនឲ្យសង្សាររបស់ខ្លួន ដែលនាងមិននឹកស្មានថាបានជួបសង្សារម្តងទៀតនោះ បានឃើញនិងសុំរៀបការ បំពាក់ចិញ្ចៀនភ្លាមៗ រហូតធ្វើឲ្យអ្នកដែលទស្សនាវីដេអូនេះ នៅលើបណ្តាញហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង និងរំភើបជំនួសគូស្នេហ៍នេះតែម្តង ដែលធ្វើឲ្យមានអ្នកចែកផ្សាយវីដេអូនេះពាសពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងវីដេអូនេះ បុរសដែលជាមិត្តប្រុសរបស់នារីម្នាក់នោះ បានធ្វើការបង្ហាញចិញ្ចៀនសុំរៀបការ ស្របពេលដែលនាងកំពុងតែនិយាយទូរស័ព្ទ ហើយនៅពេលដែលនាងងាកមកក្រោយ ក៏បានធ្វើការរត់មកពីចម្ងាយក្នុងក្តីរំភើបជាខ្លាំងមកអោបមិត្តប្រុសរបស់ខ្លួន ទោះបីជារត់ជ្រុះធ្លាក់ទូរស័ព្ទយ៉ាងណាក៏ដោយ។

គូស្នេហ៍ដែលបានជួបគ្នាវិញ
គូស្នេហ៍ដែលបានជួបគ្នាវិញ

យ៉ាងណាមិញ ក៏សូមបញ្ជាក់ផងដែលថា ចំពោះសហរដ្ឋអាមេរិក ភារកិច្ចចូលបម្រើកងទ័ពគឺជាទំនួលខុសត្រូវមួយរបស់បុរសៗទាំងអស់ដែលដល់វ័យចូលបម្រើជាតិ នៅពេលដែលស្រុកទេសមានតម្រូវការកងកម្លាំងយោធាជាចំបាច់ និងជាកាតព្វកិច្ចចំពោះជាតិមាតុភូមិដែលពលរដ្ឋក្នុងនាមជាបុរសត្រូវមានចំពោះទឹកដីកំណើតរបស់ខ្លួន៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ប្រភព: គេហទំព័រហ្វេសប៊ុក Paul Vu

គូស្នេហ៍ដែលបានជួបគ្នាវិញ
គូស្នេហ៍ដែលបានជួបគ្នាវិញ
គូស្នេហ៍ដែលបានជួបគ្នាវិញ
គូស្នេហ៍ដែលបានជួបគ្នាវិញ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T