អ៊ីតាលីបង្ហាញឈ្មោះកីឡាករ​ទាំង ២៦ នាក់សម្រាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Euro ២០២០

//s9.kh1.co/fd/fd66192775226db66463425314666eeaa78d4677.jpg
កីទ្បា

 ០២-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រ​ទេសអ៊ីតាលីបានប្រកាសឈ្មោះកីឡាករក្រុមជម្រើសជាតិទាំង ២៦ នាក់ចុងក្រោយសម្រាប់ព្រឹត្តិការណ៍ Euro ២០២០ កាលពីថ្ងៃអង្គារ

ក្រុងរ៉ូម៖ ប្រ​ទេសអ៊ីតាលីបានប្រកាសឈ្មោះកីឡាករក្រុមជម្រើសជាតិទាំង ២៦ នាក់ចុងក្រោយសម្រាប់ព្រឹត្តិការណ៍ Euro ២០២០ កាលពីថ្ងៃអង្គារ ខណៈដែលកីឡាករ Gianluca Mancini, Matteo Pessina និងកីឡាករ Matteo Politano បានខកខានមិនបានចូលរួមដំណើរឆ្ពោះទៅការប្រកួតប្រជែងដ៏មានកិត្យានុភាព ចំពេលដែល​កីឡាករ Giacomo Raspadori បានវិលត្រឡប់មកចូលរួមក្រុមវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីលោក Roberto Mancini បានបង្ហាញបញ្ជីឈ្មោះក្រុមដែលមានសមាជិកចំនួន ៣៣ នាក់កាលពីខែឧសភានិងបានកាត់បន្ថយឱ្យវាធ្លាក់មកនៅត្រឹម ២៨ នាក់កាលពីថ្ងៃអាទិត្យមុននិងត្រូវបន្តជ្រើស​រើស​ឲ្យនៅសល់តែ ២៦ នាក់នៅមុនថ្ងៃកំណត់។

  គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីលោក Roberto Mancini
  គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីលោក Roberto Mancini

ជាលទ្ធផលខ្សែការពារ Gianluca Mancini របស់ក្លិប Roma, ខ្សែបម្រើ Matteo Pessina និងខ្សែបម្រើស្លាប Matteo Politano របស់ក្លិប Napoli ត្រូវបានអវត្តមាន ដោយបញ្ចូលខ្សែប្រយុទ្ធរបស់ក្លិប Sassuolo កីឡាករ Raspadori ដែលត្រូវបានដកចេញពីបញ្ជីឈ្មោះកីឡាករទាំង ២៨ រូបកាលពីលើកមុនចូលមកវិញ។

ក្រុមជម្រើសជាតិអ៊ីតាលីនឹងត្រូវប្រកួតជាមួយសាធារណរដ្ឋឆែកនៅថ្ងៃទី ៤ ខែមិថុនាក្នុងការប្រកួតកម្តៅសាច់ដុំ​ចុង​ក្រោយ​របស់ពួកគេមុនពេលបើកការប្រកួត Euro ២០២០ ទល់នឹងប្រទេសទួរគីនៅថ្ងៃទី ១១ ខែមិថុនា។

រូបតំណាង
រូបតំណាង

ខាងក្រោមនេះគឺជាកីឡាករក្រុមជម្រើសជាតិអ៊ីតាលីសម្រាប់ព្រឹត្តិការណ៍ Euro ២០២០

អ្នកចាំទី៖ កីឡាករ Gianluigi Donnarumma ពាក់អាវលេខ ២១ ​មកពីក្លិប AC Milan, កីឡាករ Alex Meret របស់ក្លិប Napoli ពាក់អាវលេខ ២៦ និងកីឡាករ Salvatore Sirigu ពាក់អាវលេខ ១ មកពីក្លិប Torino

ខ្សែការពារ៖ កីឡាករ Francesco Acerbi ពាក់អាវលេខ ១៥ មកពីក្លិប Lazio, កីឡាករ Alessandro Bastoni ពាក់អាវលេខ ២៣ មកពីក្លិប Inter Milan, កីឡាករ Leonardo Bonucci ពាក់អាវលេខ ១៩ មកពីក្លិប Juventus, កីឡាករ Giorgio Chiellini ពាក់អាវលេខ ៣ មកពីក្លិប Juventus, កីឡាករ Giovanni Di Lorenzo ពាក់អាវលេខ ២ មកពីក្លិប Napoli, កីឡាករ Emerson Palmieri ពាក់អាវលេខ ១៣ របស់ក្លិប Chelsea, កីឡាករ Alessandro Florenzi ពាក់អាវលេខ ២៤ ក្លិប Paris Saint-Germain, កីឡាករ Leonardo Spinazzola ពាក់អាវលេខ ៤ ក្លិប Roma និងកីឡាករ Rafael Toloi ពាក់អាវលេខ ២៥ មកពីក្លិប Atalanta ។

រូបតំណាង
រូបតំណាង

ខ្សែបម្រើ៖ កីឡាករ Nicolo Barella ពាក់អាវលេខ ១៨ ក្លិប Inter Milan, កីឡាករ Bryan Cristante អាវលេខ ១៦ ក្លិប Roma, កីឡាករ Frello Jorge Luiz Jorginho អាវលេខ ៨ ក្លិប Chelsea, កីឡាករ Manuel Locatelli អាវលេខ ៥ ក្លិប Sassuolo, កីឡាករ Lorenzo Pellegrini អាវលេខ ៧ ក្លិប Roma, កីឡាករ Stefano Sensi អាវលេខ ១២ ក្លិប Inter Milan និងកីឡាករ Marco Verratti អាវលេខ ៦ ក្លិប Paris Saint-Germain ។

ខ្សែប្រយុទ្ធ៖  កីឡាករ Andrea Belotti អាវលេខ ៩ ក្លិប Torino, កីឡាករ Domenico Berardi អាវលេខ១១ ក្លិប Sassuolo, កីឡាករ Federico Bernardeschi អាវលេខ ២០ក្លិប Juventus, កីឡករ Federico Chiesa អាវលេខ១៤ ក្លិប Juventus, កីឡាករ Ciro Immobile អាវលេខ ១៧ ក្លិប Lazio, កីឡាករLorenzo Insigne អាវលេខ ១០ ក្លិបNapoli និងកីឡាករ Giacomo Raspadori អាវលេខ ២២ មកពីក្លិប Sassuolo៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T