វីរបុរស​របស់ក្រុម​កាំភ្លើងធំម្នាក់និយាយចំៗថា លោក Arteta មិន​ទាន់មានសមត្ថភាព​គ្រប់គ្រាន់ ដើម្បីដឹកនាំ​ក្រុម Arsenal ទេ

//s9.kh1.co/ac/acdb93beae0505c8491d432212cd07d2e5a20872.jpg
កីទ្បា

 ០២-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក William Gallas បាននិយាយថា ក្រុម Arsenal បានធ្វើខុសក្នុងការតែងតាំង​លោក​ Mikel ​Arteta

អឺរ៉ុប៖ យោងតាមលោក William Gallas បាននិយាយថា ក្រុម Arsenal បានធ្វើខុសក្នុងការតែងតាំង​លោក​ Mikel ​Arteta ​ដោយថា ជាគ្រូបង្វឹកដែលគ្មានបទពិសោធន៍ មិនបានត្រៀមខ្លួនសម្រាប់ការងាររបស់ក្រុម​កាំភ្លើង​ធំឡើយ ។ Arteta ចូលជំនួសលោក Unai Emery ក្នុងនាមអ្នកចាត់ការអចិន្រ្តៃយ៍ថ្មីរបស់ Arsenal កាលពីខែធ្នូ ឆ្នាំ ២០១៩ ដោយបានចំណាយពេល ៣ឆ្នាំ ធ្វើជាជំនួយការរបស់លោក Pep Guardiola នៅ Manchester City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Mikel Arteta
  លោក Mikel Arteta

គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ ទើបតែបំពេញការងារពេញមួយរដូវកាលដំបូងរបស់ខ្លួនដែល​បានបញ្ចប់ដោយ​ការខកចិត្ត ខណៈដែលក្រុមកាំភ្លើងធំខកខានតំណែងមួយក្នុងការប្រកួតអឺរ៉ុបជាលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំដែល​ធ្វើឱ្យលោក Gallas ជឿជាក់ថាគាត់មិនមានសមត្ថភាពក្នុងការដឹកនាំក្លិបឆ្ពោះទៅមុខ។

  លោក Mikel Arteta
  លោក Mikel Arteta

អតីតខ្សែការពាររបស់ក្រុម Arsenal និងក្រុមជម្រើសជាតិបារាំងរូបនេះបានប្រាប់ The Sun ថា Mikel Arteta មិនទាន់បានត្រៀមខ្លួនរួចរាល់ទេក្នុងការគ្រប់គ្រងក្លឹបមួយដូចជា Arsenal ។ វាមិនជាបញ្ហាទេដែលគាត់​ជាជំនួយ​ការគ្រូបង្វឹកនៅ Manchester City ។ ប៉ុន្តែគាត់មិនដែលគ្រប់គ្រងក្រុមទេ។ វាខុសគ្នាទាំងស្រុង។ ក្រុមប្រឹក្សាភិបាល​មានកំហុសក្នុងការជ្រើសរើសគាត់។ ខ្ញុំប្រាកដថា គាត់នឹងក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ប៉ុន្តែអ្នកត្រូវមានបទ​ពិសោធ​ក្នុងការគ្រប់គ្រងក្លិបធំមួយ ។ និយាយដោយស្មោះត្រង់ វាគឺជាការអាម៉ាស់មួយសម្រាប់អ្នកគាំទ្រក្រុម Arsenal បន្ទាប់​ពី​ជាប់ត្រឹម ៨ ។

  លោក Mikel Arteta
  លោក Mikel Arteta

ក្រុម Arsenal ទំនងជានឹងរក្សាជំនឿជាមួយ Arteta សម្រាប់រដូវកាលមួយទៀត ខណៈដែលគាត់នៅតែ​បន្តត្រួត​ពិនិត្យគម្រោងរយៈពេល​វែងដោយកិច្ចសន្យារបស់គាត់នឹងមិនផុតកំណត់រហូតដល់ឆ្នាំ ២០២៣៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T