អ្នកគាំទ្រ​របស់ Arsenal កំពុង​ព្រួយចិត្ត​ ខ្លាច​លោក Mourinho ឆក់​យក​តារា​ឆ្នើមរូបនេះពីក្រុមកាំភ្លើងធំ

//s9.kh1.co/d9/d907e07ae5ab6964df264fb373c66cc0ac8f04de.webp
កីទ្បា

 ០២-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

​លោក Jose Mourinho ត្រូវបានគេជឿជាក់ថាជាអ្នកគាំទ្រដ៏ធំមួយរបស់ Xhaka ហើយឥឡូវនេះកំពុង​ជំរុញ​​ឱ្យចុះ​ហត្ថលេខា​លើកីឡាករសញ្ជាតិស្វីស

អឺរ៉ុប៖ លោក Jose Mourinho ត្រូវបានគេជឿជាក់ថាជាអ្នកគាំទ្រដ៏ធំមួយរបស់ Xhaka ហើយឥឡូវនេះកំពុង​ជំរុញ​​ឱ្យចុះហត្ថលេខាលើកីឡាករសញ្ជាតិស្វីស បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៅ Arsenal ។ Xhaka មានគំនិតបែង​ចែក​អស់រយៈពេលជាយូរមកហើយ ហើយអ្នកខ្លះជឿជាក់ថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់គាត់ក្នុងការ​ផ្លាស់ប្តូរ​ និងស្វែងរកក្លឹបផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho និង កីឡាករ Granit Xhaka
លោក Jose Mourinho និង កីឡាករ Granit Xhaka

ទោះបីជាយ៉ាងណាក៏ដោយក្រុម Roma មិនមានថវិកាច្រើននោះទេ ហើយរបាយការណ៍របស់ Corriere dello Sport បានបញ្ជាក់ថាក្រុម Roma នឹងចំណាយប្រាក់ប្រមាណ ១៣ លានផោនបន្ថែមលើ Amadou Diawara ដើម្បីធានាទទួលបាន Xhaka

កីឡាករ Granit Xhaka
កីឡាករ Granit Xhaka

នោះបានធ្វើឱ្យក្រុមកាំភ្លើងធំ Arsenal កំពុងមានបញ្ហា។ តើពួកគេចង់រកលុយបានច្រើន ឬនាំយកកីឡាករម្នាក់ដែល​មិន​មែនជាប់ជម្រើសដំបូងសម្រាប់លោក Mikel Arteta ក្នុងក្តីសង្ឃឹមចង់ការអភិវឌ្ឍគាត់។

កីឡាករ Granit Xhaka
កីឡាករ Granit Xhaka

អ្នកគាំទ្របានជជែកក្នុង Twitter ថា Diawara គឺជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់ Mohamed Elneny និងជា​កីឡាករដែលមានគុណភាព។ អ្នកផ្សេងទៀតបានទទូចសុំឱ្យក្រុម Arsenal ធ្វើកិច្ចព្រមព្រៀងនេះ និងបង្កើត​ជម្រើស​ខ្សែបម្រើ ស្របពេលនឹងការចំណាយប្រាក់សម្រាប់ Xhaka ដើម្បីបំពេញបន្ថែមនៅក្នុងជម្រើសខ្សែបម្រើផ្សេងទៀត៕

កីឡាករ Granit Xhaka
កីឡាករ Granit Xhaka
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T