សុំសរសើរ! កំពូលស្មាតហ្វូន Hero ស៊េរី OPPO Find X3 Pro ដំបូងគេបង្អស់លើពិភពលោក ដែលបំពាក់ដោយកាមេរ៉ាមេភ្លោះ និងអេក្រង់កម្រិត ១ ពាន់លានពណ៌

//s9.kh1.co/a4/a4fc9cfa6220adfc579e99bfc135a43695ee81c8.jpg
បច្ចេកវិទ្យា

 ០២-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី ចិន និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុបជាច្រើនទៀត ទើបដាក់សម្ពាធបង្ហាញកំពូលស្មាតហ្វូន Flagship ស៊េរីគឺ OPPO Find X3 Pro នេះជាផ្លូវការផងដែរ។ ក្នុងនោះក៏ឃើញមានការចែកចាយព័ត៌មានជាច្រើនពាសពេញបណ្តាញសង្គម និងតាមប្រព័ន្ធអ៊ីនធើណែតយ៉ាងព្រោងព្រាតគួរឲ្យភ្ញាក់ផ្អើលតែម្តង។

ភ្នំពេញ៖ បើវិលត្រឡប់ទៅអតីតកាល នៅចាំបានអត់ តើគេបង្កើតស្មាតហ្វូនដំបូងគេមានអេក្រង់ចំនួនប៉ុន្មានពណ៌? លុះប៉ុន្មានឆ្នាំក្រោយមក តើក្រុមហ៊ុនស្មាតហ្វូនទាំងនោះបានវិវត្តន៍ទៅជាយ៉ាងណា? ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះឃើញថា នៅលើស្មាតហ្វូននីមួយៗ គឺបានបំពាក់មកជាមួយបច្ចេកវិទ្យាកាមេរ៉ាដ៏ទំនើបៗ រួមទាំងបំពាក់មកជាមួយ Flagship ផងដែរ ដូច្នេះអ្នកដឹងទេថា តើស្មាតហ្វូនទាំងនោះអភិវឌ្ឍន៍ដល់កម្រិតទំហំប៉ុន្មាន Bit ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី ចិន និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុបជាច្រើនទៀត ទើបដាក់សម្ពោធបង្ហាញកំពូលស្មាតហ្វូន Flagship ស៊េរីគឺ OPPO Find X3 Pro នេះជាផ្លូវការផងដែរ។ ក្នុងនោះក៏ឃើញមានការចែកចាយព័ត៌មានជាច្រើនពាសពេញបណ្តាញសង្គម និងតាមប្រព័ន្ធអ៊ីនធើណែតយ៉ាងព្រោងព្រាតគួរឲ្យភ្ញាក់ផ្អើលតែម្តង។

ស្មាតហ្វូន OPPO Find X3 Pro
ស្មាតហ្វូន OPPO Find X3 Pro

យ៉ាងណាមិញ បើតាមចាំបាននៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ និងល្បីល្បាញ OPPO បានបញ្ចេញនូវកំពូលស្មាតហ្វូន Find X2 Pro ដែលបំពាក់មកជាមួយអេក្រង់ 10 Bit ដំបូងគេបង្អស់។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ស្រាប់តែ OPPO ក៏បញ្ចេញកំពូលស្មាតហ្វូនម៉ូដែលថ្មីចុងក្រោយ Find X3 Pro ដោយបានបន្តអភិវឌ្ឍន៍ខ្លួនដោយមិនស្រាកស្រាន្ត ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ពណ៌ដ៏រស់រវើកកម្រិត ១ ពាន់លានពណ៌ទាំងកាមេរ៉ា និងអេក្រង់ដំបូងគេបង្អស់នៅលើពិភពលោក។​

ហើយបើយោងតាមប្រភពសារព័ត៌មានក្រៅស្រុកល្បីៗបានឲ្យដឹងថា ស្មាតហ្វូននេះ គឺអាចផ្តិតយករូបភាពបានច្បាស់រហូតដល់ទៅកម្រិត 10 Bit មុនគេនាពេលបច្ចុប្បន្ននេះ។ ចុះអ្នកដឹងទេថាវាមានលក្ខណៈពិសេសអ្វីខ្លះ? ហេតុអ្វីបានជា​ OPPO បង្កើតនូវមុខងារមួយនេះ? ហើយហេតុអ្វីបានជាវាមានសមត្ថភាពថតរូបកម្រិត ១ ពាន់លានពណ៌?

ស្មាតហ្វូន OPPO Find X3 Pro
ស្មាតហ្វូន OPPO Find X3 Pro

មូលហេតុដែល OPPO បានបង្កើតនូវមុខងារថតរូបកម្រិត ១ ពាន់លានពណ៌នេះឡើងដំបូងគេបង្អស់ គឺព្រោះតែក្រុមហ៊ុនស្មាតហ្វូនមួយនេះ ចាប់ផ្ដើមបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗដែលមិនទាន់មាននៅលើស្មាតហ្វូនដទៃទៀត ហើយក៏ព្រោះតែ OPPO បានបង្កើននូវប៊្រេនរបស់ខ្លួនដើម្បីឆ្ពោះទៅបច្ចេកវិទ្យានាថ្ងៃអនាគត។

ចំពោះ Find X3 Pro OPPO បានបំពាក់មកជាមួយសេនស័រកាមេរ៉ា IMX 766 ទំហំ 50MP ដែលជាការអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន Sony។ ហើយសម្រាប់អ្នកប្រើប្រាស់មួយចំនួនគឺប្រាកដជាមិនទាន់យល់ច្បាស់ពី 10 Bit ឡើយ ដោយឡែកសម្រាប់អ្នកថតរូបអាជីព ឬ Professional គឺប្រាកដជាទន្ទឹងរង់ចាំ និងយល់ច្បាស់រួមទាំងស្គាល់ពីតម្លៃរបស់វាជាក់ជាមិនខាន។

មួយវិញទៀត OPPO Find X3 Pro គឺជាស្មាតហ្វូន Flagship ជាងគេក្នុងឆ្នាំ ២០២១ ថ្វីបើទីផ្សារបច្ចុប្បន្ននេះ មានរហូតដល់ 10 Bit ក៏ដោយប៉ុន្តែបែរជា Android បានទម្លាក់ទៅជា 8 Bit វិញធ្វើឲ្យវាមិនអាចបំលែងទៅ 10 Bit បានឡើយ ជាហេតុដែលមិនអាចបំពេញបំណងរបស់អ្នកប្រើប្រាស់បាន ប៉ុន្តែបែរជា OPPO ធ្វើឡើងបានសម្រេចទាំងកាមេរ៉ា 10 Bit និងអេក្រង់ 10 Bit។

ស្មាតហ្វូន OPPO Find X3 Pro
ស្មាតហ្វូន OPPO Find X3 Pro

គួរបញ្ជាក់ផងដែរថា OPPO Find X3 Pro បានបំពាក់ជាមួយនឹងអេក្រង់ 6.7 Inch ល្បឿន 120HZ 10 Bit QHD+ ដែលបានអាប់ដេតពី 16.7 លានពណ៌ទៅជា 1070 លានពណ៌ ដែលអាចបង្កើនបានរហូតដល់ទៅ 60X (ដង) និងទទួលបានការវាយតម្លៃកម្រិត A+ ពី Display​​ Mate ដែលជាស្ថាប័នឈានមុខលំដាប់ពិភពលោកទៅលើការធ្វើតេស្ត និងវាយតម្លៃសមត្ថភាពរបស់អេក្រង់ និងទទួលបានវិញ្ញាបនបត្រ HDR10+ ទៅលើភាពត្រឹមត្រូវនៃការបង្ហាញពណ៌របស់ OPPO Find X3 Pro ថែមទៀតផង។

ស្មាតហ្វូន OPPO Find X3 Pro
ស្មាតហ្វូន OPPO Find X3 Pro

មិនតែប៉ុណ្ណោះ OPPO Find X3 Pro ពិតជាសក្ក័សមខ្លាំងសម្រាប់អ្នកស្រលាញ់បច្ចេកវិទ្យាថ្មីៗលើស្មាតហ្វូន និងជាពិសេសសម្រាប់អ្នកជំនាញថតរូប ស្ថាបត្យករ ​​​​ និងអ្នកឌីហ្សាញជាដើម។  លើសពីនេះ OPPO Find X3 Pro ក៏បានធ្វើការសហការជាមួយនឹង National Geographic គឺលោក Joel Sartore ជា Photographer​ Creator of “Photo Ark”​​​ ដ៏ល្បីឈ្មោះមួយរូបផងដែរ។

សរុបជារួមមក ទាំងអស់នេះហើយហេតុដែលធ្វើឲ្យស្មាតហ្វូន Find X3 Pro អាចផ្តិតរូបភាពថតចេញមកច្បាស់ និងទទួលបានពណ៌ដូចធម្មជាតិពិត ១០០% ប្រៀបដូចមានកាមេរ៉ា Digital នៅក្នុងដៃឲ្យកាន់តែទូលំទូលាយជាងមុន។ មិនតែប៉ុណ្ណោះ OPPO ក៏យល់ថា ត្រូវតែដើរលើផ្លូវមួយបង្ហាញថាវាជាស្មាតហ្វូនដ៏ទំនើបខ្លាំង សម្រាប់ពេលអនាគត ពិសេស គឺមានភាពល្អដាច់គេនៅក្នុងទីផ្សារស្មាតហ្វូន ដែលស្មាតហ្វូនដទៃមិនអាចធ្វើបានឡើយ នាពេលបច្ចុប្បន្ននេះ៕

ស្មាតហ្វូន OPPO Find X3 Pro
ស្មាតហ្វូន OPPO Find X3 Pro
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T