Mew ចំណាយលុយរាប់ពាន់ទិញកាបូបBrand ប៉ុនមេដៃ

//s9.kh1.co/3a/3a14dc84124cecd9781327ecdf8bbcfc27621b60.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហេតុតែតារាល្បីស្វាមីថ្នមចិត្ត Mewជះលុយទិញកាបូបប្រេនប៉ុនមេដៃ តម្លៃពាន់ដុល្លារ។

ថៃ៖ បន្ទាប់ពីរៀបការជាមួយស្វាមីហាយសូមានទ្រព្យស្ដុកស្ដម្ភ និង កំពុងពពោះកូនក្នុងផ្ទៃបាន៦ខែមកនេះ ​គេសង្កេតឃើញងា ​ជីវិតតារាសម្ដែងស្រី Mew Nittha ហាក់មានក្តីសុខ ក៏ដូចជាបង្ហាញពីភាពសប្បាយរីករាយ ដោយបានបញ្ចេញរូបភាពខ្លួន និងពោះដែលកាន់តែធំទៅៗ ឲ្យអ្នកគាំទ្របានទស្សនា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកម៉ាក់រូបនេះក៏និយមលេងខ្លួនជាមួយឈុតសម្លៀកបំពាក់ទាន់សម័យ ហាយសូ ស៊ិចស៊ី ជាពិសេសនោះដែរ មួយរយៈចុងក្រោយនេះ Mew Nittha ក៏បានបង្ហាញរូបភាពរបស់នាងបន្ទាប់ពីមានផ្ទៃពោះចូលដល់ខែទី ៦ ដែលមើលឃើញកាន់តែធំឡើង ប៉ុន្តែ តារាស្រីរូបនេះ នៅតែមានមើលទៅមានស្រស់ស្អាត មិនចាញ់កាលពីមុននោះទេ។  

ជាក់ស្ដែង Mew ជាមនុស្សរស់និយម ជាមួយកាបូបយីហោប្រណីតដូចជាម៉ាក Chanel ដោយ កាបូបម៉ាក Chanel នេះមានឈ្មោះថា Flap Coin Purse With Chain ។ វាគឺជាកាបូបលុយកាក់ជាមួយម៉ូដកឹប  ជាមួយនឹងខ្សែច្រវ៉ាក់ ដែលជាការលំអរត្រូវបានតុបតែងដោយផ្នែករឹងមាសនិងគុជក្លែងធ្វើដោយរូបសញ្ញាឈើឆ្កាងពណ៌បៃតងខ្ចី កាបូបនេះដែរអាចត្រូវបានបិទដោយប៊ូតុងមាស មានទំហំតូចដែលតម្លៃប្រហែល ១,៤៦៨ដុល្លារ៕

សូមទស្សនារូបភាពខាងក្រោម៖

Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
កាបូប Mew Nittha
កាបូប Mew Nittha
កាបូបMew Nittha
កាបូបMew Nittha

ប្រភព៖teenee

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T