គ្រោងឆ្អឹងសត្វដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានដាក់បង្ហាញបន្ទាប់ពីត្រូវបានរក្សាទុក អស់រយៈពេល22ឆ្នាំ

//s9.kh1.co/8d/8defa9cc8de1466fed870c61191050599f9a8d1f.png
បច្ចេកវិទ្យា

 ០២-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សារមន្ទីរ Darwin នឹងដាក់បង្ហាញគ្រោងឆ្អឹងនេះឡើងវិញជាសាធារណៈ ជាលើកដំបូងក្នុងរយៈពេលជាងពីរទសវត្សរ៍មក

អូស្ត្រាលី៖ សែសិបមួយឆ្នាំមុន សត្វដ៏ធំបំផុតនៅលើផែនដីគឺត្រីបាឡែន blue whale បានមកទើរនិងស្លាប់នៅក្នុងព្រៃកោងកាងនៅលើឆ្នេរនៃ Northern Territory ភាគឦសាននៃក្រុង Darwin ប្រទេសអូស្ត្រាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អស់រយៈពេលជាច្រើនឆ្នាំ គ្រោងឆ្អឹងដ៏ធំនេះបានលាក់ខ្លួននៅក្នុងព្រៃកោងកាងនៅ Cape Hotham ជិតមាត់ទន្លេ Adelaide ចម្ងាយ67គីឡូម៉ែត្រពីក្រុង Darwin។ គេមិនដឹងទេថា តើអ្នកណាជាអ្នករកឃើញវាដំបូងនោះទេ។

ប៉ុន្តែក្នុងរយៈពេលពីរបីឆ្នាំក្រោយមក មនុស្សម្នាបានទៅដកយកផ្នែកខ្លះនៃឆ្អឹងកងរបស់ត្រីនោះ ហើយយកវាទៅផ្ទះដោយពួកគេមិនដឹងថាត្រីបាឡែន blue whale គឺជាសត្វកម្រនៅលើផែនដីនោះឡើយ។

លោក Jared Archibald អ្នកអភិរក្សសារមន្ទីរ Museum and Art Galley of the Northern Territory (MAGNT) បាននិយាយថា នៅពេលដែលសារមន្ទីរបានដឹងអំពីរឿងនេះ គេក៏បញ្ជាឱ្យទៅយកឆ្អឹងនោះមក។

ឆ្អឹងរបស់ត្រីនេះមានទម្ងន់ដល់ទៅ3,500គីឡូក្រាមឯណោះ។

ឆ្អឺងមានទម្ងន់ដល់ទៅ3,500គីឡូក្រាម
ឆ្អឺងមានទម្ងន់ដល់ទៅ3,500គីឡូក្រាម

គ្រោងឆ្អឹងនេះ ត្រូវបានដាក់តាំងបង្ហាញនៅឯ Colin Jack-Hinton Maritime Gallery នៅឆ្នាំ1990 ប៉ុន្តែនៅឆ្នាំ 1999គ្រោងឆ្អឹងនេះត្រូវការការអភិរក្សបន្ថែម ដូច្នេះវាក៏ត្រូវបានគេយកទៅឃ្លាំងមួយរបស់សារមន្ទីរ Darwin។

សារមន្ទីរ Darwin នឹងដាក់បង្ហាញគ្រោងឆ្អឹងនេះឡើងវិញជាសាធារណៈ ជាលើកដំបូងក្នុងរយៈពេលជាងពីរទសវត្សរ៍មក៕

គេប្រៀបធៀបឆ្អឹងខ្នងត្រីដូហ្វីនជាមួយឆ្អឹងខ្នងត្រីបាឡែន
គេប្រៀបធៀបឆ្អឹងខ្នងត្រីដូហ្វីនជាមួយឆ្អឹងខ្នងត្រីបាឡែន
ត្រីបាឡែន blue whale
ត្រីបាឡែន blue whale
រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T