ពលរដ្ឋជាច្រើន សម្តែងការគាំទ្រ ចំពោះចំណាត់ការអាជ្ញាធរភ្នំពេញ ចំពោះវិធានការរុះរើចេញផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយលើផ្ទៃទន្លេ

//s9.kh1.co/9f/9f495afc5f7115eddee963b54fec5847e78321d6.jpg
សង្គម

 ០២-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពលរដ្ឋជាច្រើន សម្តែងការគាំទ្រសារទរចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ចំពោះវិធានការរុះរើចេញផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១​នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីជូនដំណឹងមួយស្តី ការរុះរើ ឬ ចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូច និង​ សំណង់មិនរៀបរយលើផ្ទៃទន្លេ ដែលកន្លែងមួយចំនួន បានក្លាយជាកន្លែងស្នាក់ដោយខុសច្បាប់គ្មានរបៀបរៀបរយ និង សណ្តាប់ធ្នាប់ ដែលនេះ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្តទឹកហូរ គោករាក់ ជាពិសេស ការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និង បញ្ចេញកាកសំណល់ ការបន្តោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹកបំពុលបរិស្ថាន និង​ប៉ះពាល់សោភ័ណ្ឌទីក្រុងផងដែរ ជាពិសេសប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកទាំងនោះ​តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេសង្កេតឃើញជា មហាជនប្រជាពលរដ្ឋ និង សាធារណជនជាច្រើន បានសម្តែងការគាំទ្រត្រេកអរ និង សាទរចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់រដ្ឋបាលរាជធានី ដែលត្រូវបានចេញសេចក្តីសម្រេច អភិបាលនៃរាជធានីភ្នំពេញ នៅប៉ុន្មានម៉ោងមុននេះ។

ជាក់ស្តែង មានបងប្អូន និង សាធារណជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការពេញចិត្ត និង គាំទ្រពេញទំហឹង តាមរយៈការចូលទៅ សម្តែងមតិ​ Comment ចំពោះចំណាត់ការនៃការសម្រេចបែបនេះ របស់រដ្ឋបាលរាជភ្នំពេញ​ ក្រោមការដឹកនាំរបស់  ឯកឧត្តម ឃួង ស្រេង អភិបាលនៃរាជធានីភ្នំពេញ តែម្តង៕ 

https://s9.kh1.co/__image/w=650,h=917,q=100/37/376fd31b205f59c50083b3f521708045d5a46479.jpg
https://s9.kh1.co/__image/w=650,h=375,q=100/cb/cbd8c90cfec2dae23e5df6a549d9770856acf323.jpg
https://s9.kh1.co/__image/w=650,h=535,q=100/f9/f905199d458429be51d464fadc71c3e42bb1325d.jpg
https://s9.kh1.co/__image/w=650,h=536,q=100/c9/c933dfbcdb6aadbba1f706c293b65a79c06780aa.jpg
https://s9.kh1.co/__image/w=650,h=601,q=100/e8/e8c6876d73e9add374d31651019809bf8f898c31.jpg
https://s9.kh1.co/__image/w=650,h=516,q=100/5c/5cb3806321f7d97aa3f0c51ab1e13f144d3ef5d9.jpg
https://s9.kh1.co/__image/w=650,h=565,q=100/07/07466e2e8d65c4eb14a6d10d3bac87a169ffb9f3.jpg
https://s9.kh1.co/__image/w=650,h=576,q=100/87/8744af3c18d6752e08afeed7f54abc5f3800a9ee.jpg
https://s9.kh1.co/__image/w=650,h=581,q=100/59/59d56c1adfc63036dfe0eac8202d056b4c6b0ad0.jpg
https://s9.kh1.co/__image/w=650,h=516,q=100/5c/5cb3806321f7d97aa3f0c51ab1e13f144d3ef5d9.jpg
https://s9.kh1.co/__image/w=650,h=565,q=100/eb/eba338f94f95185a85716a3792afda7d55a8623b.jpg
https://s9.kh1.co/__image/w=650,h=671,q=100/7a/7ad722212ea0869db7be747734c9b9d5d3276c38.jpg
https://s9.kh1.co/__image/w=650,h=511,q=100/00/00031fd1c20857d037e30232bb82f3a0ef0e0dba.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T