ក្តៅទាំងថ្ងៃ! សេង មង្គល លេងបញ្ចេញសាច់ទាំងដុំៗ អត់មានក្រែងចិត្តហ្វេនអីបន្តិចសោះ

//s9.kh1.co/db/dbd5f91a81fd7096e0723d6a497e502bc10a52bc.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែងលំដាប់ជួរមុខ សេង មង្គល បានថតរូបបង្ហាញរូបរាង ជាមួយនឹងសាច់ដុំកង់ៗ ដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រជាទីស្រលាញ់របស់លោកផងដែរ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងលំដាប់ជួរមុខ សេង មង្គល បានថតរូបបង្ហាញរូបរាង ជាមួយនឹងសាច់ដុំកង់ៗនៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមានភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ និងមហាជនជាច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះរូបបញ្ចេញល្វែងខាងលើ ដោយស្លៀកខោខ្លីមួយ បង្ហាញសាច់ដុំជុំវិញដងខ្លួនទាំងដុំៗ​តែម្តង ជាពិសេសគឺសាច់ដុំពោះគឺមានគ្រប់៦ដុំមិនខ្វះមួយដុំឡើយ ដោយមើលទៅលេចធ្លោ និងពិតជាសង្ហាមែនទែន។

ចំណែកអ្នកគាំទ្រវិញ កាលបើឃើញរូបទាំងនេះហើយ ក៏បានជញ្ជក់មាត់សរសើរអំពីរូបរាងដ៏សង្ហារបស់លោក សេង មង្គល មិនដាច់ពីមាត់សោះឡើយ ព្រោះថាប្រសិនជាចង់បានរាងដូចរូបលោក គឺពិតជាមិនងាយនឹងធ្វើបាននោះឡើយ​៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សេង មង្គល
សេង មង្គល
សេង មង្គល
សេង មង្គល
សេង មង្គល (រូបថ្មី)
សេង មង្គល (រូបថ្មី)
សេង មង្គល (រូបថ្មី)
សេង មង្គល (រូបថ្មី)
សេង មង្គល
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T