កុំឲ្យដដែលពេក ពេជ្រ សូលីកា ចេញបទ sad បែបកន្រ្តាក់អារម្មណ៍ម្តង ជាមួយ V.I.V.Y(មានវីដេអូ)

//s9.kh1.co/08/0808a614d7f0e9c8e4ab9df5069bfaa6b726a2dd.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ប្លែកអារម្មណ៍ខ្លាំង បទស្នេហា បែបកន្រ្តាក់ញាក់ មានលាយឡំជាមួយការរ៉េបបទស្រាយដោយ ពេជ្រ សូលីកា រួមជាមួយ តារារ៉េបស្រី VIVY

ភ្នំពេញ៖ កាលពីប៉ុន្មានមុននេះ នៅលើគណនីឆានែលជាផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស បានទម្លាក់បទចម្រៀងថ្មី ដែលមានចំណងជើងថា «Away From Love» ដែលច្រៀងដោយតារាចម្រៀងស្រី ពេជ្រ សូលីកា រួមជាមួយ តារារ៉េបស្រី VIVY កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បទចម្រៀងមួយនេះ កំពុងទទួលបានគាំទ្រ ពីសំណាក់ស្រទាប់យុវវ័យ ក៏ដូចជាហ្វេនៗ របស់តារាស្រី ២ដួងនេះតែម្តង ដែលនេះជាការសហការលើកដំបូង ដែល ពួកគេបានធ្វើរួមគ្នា ជាមួយសាច់ភ្លេងបែបកន្រ្តាក់ ពិតជាស៊ីចង្វាក់ទៅនឹងសម្លេងយ៉ាងពីរោះ គួបផ្សំទៅនឹងការរ៉េបជួនពាក្យឃ្លោឃ្លោកទៀតផងនោះ បានធ្វើឲ្យបទចម្រៀងមួយនេះ កាន់តែចង់ស្តាប់​ហើយ ស្តាប់ម្តងទៀត។

តោះ! កុំឲ្យខាតពេលយូរចង់ដឹងអត់ថា តើបទ «Away From Love» របស់តារាស្រីទាំង ២ដួងរូបនេះ មានអត្ថន័យ និងពិរោះយ៉ាងណា សូមទស្សនាវីដេអូចម្រៀងនៅខាងក្រោមនេះ ៖  

ពេជ្រ សូលីកា
ពេជ្រ សូលីកា
VIVY
VIVY
បទចម្រៀង «Away From Love»
ពេជ្រ សូលីកា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T