ចិនបញ្ឆេះព្រះអាទិត្យសិប្បនិម្មិត ក្នុងរយៈពេល១០០វិនាទី បំបែកកំណត់ត្រាពិភពលោក

//s9.kh1.co/6b/6b085fa5870cf0572e8ab26427f466b27a9a9f3a.png
បច្ចេកវិទ្យា

 ០២-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដល់ថ្នាក់មានព្រះអាទិត្យសិប្បនិម្មិតហើយ ពិតជាមិនធម្មតាទេ

ចិន៖ ប្រទេសចិននិយាយថា ខ្លួនទទួលបានកំណត់ត្រាពិភពលោកថ្មីបន្ទាប់ពីអ្នកវិទ្យាសាស្ត្របានបញ្ឆេះព្រះអាទិត្យសិប្បនិម្មិត នៅសីតុណ្ហភាពខ្ពស់បំផុតក្នុងរយៈពេលជាង100វិនាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះអាទិត្យសិប្បនិម្មិតដែលហៅថា The Experimental Advanced Superconducting Tokamak  (EAST) បានបង្កើតសីតុណ្ហភាពប្លាស្មាដល់ទៅ120លានអង្សាសេក្នុងរយៈពេល100វិនាទី មុនពេលឡើងដល់160លានអង្សានៅរយៈពេល20វិនាទីទៀត។

ព្រះអាទិត្យសិប្បនិម្មិតដែលមានមូលដ្ឋាននៅវិទ្យាស្ថាន Hefei Institutes of Physical Science នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានបំបែកឯតទគ្គកម្មកាលពីលើកមុន ដោយលើកមុនវាបានឡើងដល់សីតុណ្ហភាពផ្លាស្មា 100លានអង្សាសេក្នុងរយៈពេល100វិនាទី។

EAST គឺជាព្រះអាទិត្យសិប្បនិម្មិតមួយក្នុងចំណោមឧបករណ៍ព្រះអាទិត្យសិប្បនិម្មិតដទៃទៀត ដែលកំពុងផលិតនៅក្នុងបណ្តាប្រទេសនានាជាច្រើនទៀត ដែលកំពុងប្រជែងគ្នាបង្កើតវាឡើង៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T