ទោះសពវិជ្ជមានកូវីដ ត្រូវយកទៅបាត់ តែប្រជាជននៅភ័យខ្លាចដដែល ខណៈក្រុមគ្រួសារសព ដើរពេញភូមិ

//s9.kh1.co/cc/cc0f09c0a6bf4e5f9cb21b5b4d3eed8ac45c8608.jpg
សង្គម

 ០២-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បើទោះបីជា សាកសពស្ត្រីនោះ ត្រូវយកចេញទៅបាត់យ៉ាងណាក៏ដោយ តែអ្នកភូមិ នៅតែព្រួយបារម្ភ និងភ័យខ្លាចដដែល ព្រោះរឿងនេះ

រាជធានីភ្នំពេញ ៖ នេះបើតាមការបញ្ជាក់ របស់មេភូមិ ជ្រោយបាសាក់ គឺ តាំងពីស្ត្រីរូបនេះ តេស្តឃើញវិជ្ជមានកូវីដ រូបផ្ទាល់ស្ទើរតែបិទទូរសព្ទចោល ខណៈបងប្អូនប្រជាពលរដ្ឋ ហាក់ខលមក ដើម្បីពន្លឿនការដឹកសព ឲ្យលឿនព្រោះ ខ្លាចឆ្លងទៅកាន់អ្នកភូមិ​ និងកូនចៅរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា សពស្ត្រីរូបនេះ មានឈ្មោះ ង្វៀង ធីវាថាន់ អាយុ ៦២ឆ្នាំ ដែលដំបូងត្រូវគ្រោះថ្នាក់ចរាចរណ៍ តែក្រោយមក អាការៈមិនស្រួលក៏បានបាត់បង់ជីវិត តែក្រោយមក ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក តេស្តឃើញវិជ្ជមានកូវីដ ដែលសពស្លាប់តាំងពីម៉ោង ២រសៀល ថ្ងៃទី ៣១ ឧសភា ហើយត្រូវក្រុមគ្រូពេទ្យជំនាញមកយកនៅ យប់ម៉ោង ៧យប់ ថ្ងៃទី ០១ មិថុនា ទើបយកសពទៅ ធ្វើឲ្យសពមានសភាពស្អុយបន្តិចទៅហើយុំ

ជាមួយគ្នានេះ លុះមកដល់ថ្ងៃទី ០២ មិថុនា ប្រជាពលរដ្ឋក្នុងភូមិ ក៏នៅតែភ័យខ្លាចដដែល ព្រោះក្រុមគ្រួសារ សពស្ត្រីវិជ្ជមានកូវីដខាងលើ បានដើរពេញភូមិ ដោយខ្លះភ័យខ្លាចដល់ថ្នាក់សម្រាន្តមិនលក់ក៏មាន៕

ប្រភព ៖ កម្ពុជាថ្មី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T