ពេលចុច Like ម្ដងៗ លឺសំឡេងខ្លាំង ហើយចង់រកវិធីបិទវា? តោះមកដឹងវិធីសាស្ត្រទាំងអស់គ្នា

//s9.kh1.co/4d/4d21491bee1b289f7eade4e082ed6dd1613db2fa.jpg
បច្ចេកវិទ្យា

 ០២-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកអាចចំណាយពេលមិនដល់១នាទីផង ដើម្បីទៅដល់ទីតាំងនៃការកំណត់សំឡេងបើកឬបិទ សម្រាប់ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS។

បរទេស៖ បើអ្នកគិតថាការចុច like ឬ post អ្វីមួយ បញ្ចេញសំឡេងរំខាន អ្នកនឹងរកវិធីដើម្បីបិទពួកវា។ អ្នកអាចចំណាយពេលមិនដល់១នាទីផង ដើម្បីទៅដល់ទីតាំងនៃការកំណត់សំឡេងបើកឬបិទ សម្រាប់ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះប្រព័ន្ធប្រតិបត្តិការ Android អ្នកត្រូវតែប្រើប្រាស់ Mobile Data ហើយត្រូវបិទ Wifi មុននឹងអនុវត្តវិធីដូចខាងក្រោម។ បើអ្នកប្រើប្រាស់ Wifi គួរតែបិទវា និងបិទកម្មវិធី Facebook ចេញឲ្យអស់ រួចសឹមបើក Mobile Data ជំនួសវិញ ហើយបើកកម្មវិធី Facebook មកវិញ។

ជំហានដំបូងត្រូវចុចសញ្ញាបន្ទាត់ត្រេបី នៅផ្នែកខាងស្ដាំខាងលើ រួចចុច Settings & Privacy ហើយជ្រើសរើស Cellular Data Usage។

https://s9.kh1.co/__image/w=292,h=648,q=100/46/4694669043b9a3215a3b1919c4277d8785161c09.png

អ្នកនឹងចូលទៅដល់ផ្ទាំងថ្មី រួចចុចបិទ Sounds in the app ឬ Videos Start with Sound។

https://s9.kh1.co/__image/w=292,h=648,q=100/a4/a46a8063c4963a4a572cd5de6bda69b816057746.png

ប៉ុន្តែបើសិនជាចុច Settings & Privacy ហើយ មិនឃើញ Cellular Data Usage ទេ អ្នកត្រូវចូលវិធីមួយទៀត។ ដំបូងត្រូវចុចចូល មុខងារ Watch ហើយជ្រើសរើសរូបមនុស្ស។

https://s9.kh1.co/__image/w=425,h=896,q=100/50/504a418ea6e376381952dfde58889232b7c5fbea.jpg

បន្ទាប់មកត្រូវជ្រើសរើស Mobile data use

https://s9.kh1.co/__image/w=650,h=1373,q=100/5c/5cdc3ebb5a7f0d14f2de0551a395e0d76fa78971.png

ចុងក្រោយត្រូវចុចបិទ Sounds in the app ឬ Videos start with sound។

https://s9.kh1.co/__image/w=650,h=1373,q=100/86/86900f9d8dcea0baa563408fc45229267a1ac8ef.png

ចំពោះ iPhone និង iPad វិញ ដំបូងចុចសញ្ញាបន្ទាត់ត្រេបីនៅផ្នែកខាងស្ដាំខាងក្រោម រួចជ្រើសរើស Settings & Privacy ហើយរើស Settings។

https://s9.kh1.co/__image/w=364,h=648,q=100/02/026d40ca535b45fd3eafb5f154241cdb269ae3e7.png

ពេលចូលទៅដល់ផ្ទាំងថ្មី ត្រូវអូសចុះមកក្រោម ហើយជ្រើសរើស Sounds

https://s9.kh1.co/__image/w=364,h=648,q=100/2d/2d1d47de67629992274093b4cac5a1f0a69b1860.png

និងចុងក្រោយត្រូវចុចបិទ In-App Sound ឬ Videos in News Feed Start with Sound។

https://s9.kh1.co/__image/w=364,h=648,q=100/31/31ef5210ecbb521114e5185ecf898f838fa90c69.png

គួរបញ្ជាក់ថា នេះជាកំណែ Update ក្នុងពេលបច្ចុប្បន្នសម្រាប់ការបិទសំឡេងនៅលើកម្មវិធី Facebook ក្នុងទូរសព្ទ ប៉ុន្តែវិធីទាំងនេះអាចនឹងប្ដូរកន្លែងឬកែប្រែថ្មី នៅពេលមានការ Update លើកក្រោយៗទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T