អ្នកគាំទ្រ Real Madrid ប្រតិកម្មខ្លាំងៗចំពោះការតែង​តាំង​លោក Carlo Ancelotti ធ្វើជាអ្នកចាត់​ការក្លិប

//s9.kh1.co/dd/dd63d5a479989fbdde6bc0857d308c974d91c812.jpg
កីទ្បា

 ០២-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​លោក Carlo Ancelotti បានចាកចេញពីតួនាទីជាអ្នកចាត់ការទូទៅរបស់ក្រុម Everton កាលពីល្ងាច​ថ្ងៃអង្គារ ដើម្បី​ទទួល​បន្ទុកនៅឯក្លិប Real Madrid

អឺរ៉ុប៖ លោក Carlo Ancelotti បានចាកចេញពីតួនាទីជាអ្នកចាត់ការទូទៅរបស់ក្រុម Everton កាលពីល្ងាច​ថ្ងៃអង្គារ ដើម្បីទទួលបន្ទុកនៅឯក្លិប Real Madrid ហើយអ្នកគាំទ្ររបស់ Madrid មួយចំនួននៅលើបណ្តាញសង្គម Twitter មានសេចក្តីរីករាយជាខ្លាំងចំពោះព័ត៌មាននេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Carlo Ancelotti
  លោក Carlo Ancelotti

Madrid បានបំពេញតួនាទីទំនេររបស់ពួកគេដោយតែងតាំងអ្នកចាត់ការវ័យ ៦១ ឆ្នាំ។ គ្រូបង្វឹកសញ្ជាតិអុីតាលី​រូបនេះ​នឹងទទួលបន្ទុកជាគ្រូបង្វឹក ហើយគាត់ស្គាល់ច្បាស់ពីអ្នកជុំវិញខ្លួន។

  លោក Carlo Ancelotti
  លោក Carlo Ancelotti

កាលពីមុន គាត់បានធ្វើឱ្យក្រុមអេស្ប៉ាញមួយនេះ ក្លាយជាក្រុមដ៏អស្ចារ្យ ដោយឈ្នះពានអឺរ៉ុបចំនួន ៤ គ្រឿង និងឈ្នះ ៨៩ លើកក្នុងចំណោម ១១៩ ប្រកួតប៉ុណ្ណោះ៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T