បុរសដែលរៀបការជាមួយតុក្កតា ប្រាប់ថានឹងព្រមស្រលាញ់មនុស្សពិតប្រាកដ លុះត្រាតែអ្នកនោះ ធ្វើតាមលក្ខខណ្ឌមួយនេះ

//s9.kh1.co/68/68760f90aed44366d4a53d0a32536e4dfaacbdbd.jpg
សង្គម

 ០២-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Yuri កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយតុក្កតាចំនួនពីរ

កាហ្សាក់ស្ថាន៖ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានជ្រាបខ្លះហើយ ជុំវិញរឿងរ៉ាវទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះថា Yuri Tolochko បានរៀបការជាមួយតុក្កតាជាទីស្រលាញ់របស់គាត់កាលពីចុងឆ្នាំ២០២០កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីរៀបការមិនទាន់បានប៉ុន្មានខែផង ក៏ស្រាប់តែតុក្កតាមានការខូចខាត និងត្រូវបានបញ្ជូនទៅជួសជុលនៅតំបន់ផ្សេង។ ហើយអំឡុងពេលជួសជុល លោក Yuri បានលួចមានទំនាក់ទំនងស្នេហាជាមួយតុក្កតាផ្សេងទៀត និងសម្រេចលែងលះជាមួយតុក្កតាចាស់តែម្ដង។

បច្ចុប្បន្ននេះ លោក Yuri កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយតុក្កតាចំនួនពីរ ហើយនៅក្នុងបទសម្ភាស៍អនឡាញជាមួយស្ថានីយវិទ្យុ The Dating Show គាត់ត្រូវបានគេសួរថា នៅថ្ងៃអនាគតតើគាត់នឹងអាចមានទំនាក់ទំនងស្នេហាជាមួយមនុស្សពិតប្រាកដដែរឬយ៉ាងណា។

ទន្ទឹមនឹងនោះ លោក Yuri បានឆ្លើយតបទៅវិញថា កាលពីមុន រូបគាត់ផ្ទាល់ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយមនុស្សអស់​រយៈពេល៧ឆ្នាំ ហើយចំពោះថ្ងៃអនាគត គាត់នឹងព្រមបើកចិត្តស្រលាញ់មនុស្សម្ដងទៀត លុះត្រាតែអ្នកនោះ ព្រមទទួលយកតុក្កតារបស់គាត់ដែរ។

យ៉ាងណាមិញ លោក Yuri បានបន្ថែមទៀតថា លោកកំពុងមានគម្រោងទិញតុក្កតាមនុស្សប្រុសមួយ និងចង់រៀបការជាមួយជាមួយតុក្កតាដទៃទៀតក្នុងពេលមួយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
លោក Yuri និងអតីតភរិយា
អំឡុងពេលសម្ភាស៍អនឡាញ
អំឡុងពេលសម្ភាស៍អនឡាញ

ប្រភព: ladbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T