អ្នកគាំទ្រ Everton ពុះកញ្ជ្រោលចង់បានអ្នកចាត់ការក្រុម Leeds មកជំនួសតំណែងលោក Carlo Ancelotti

//s9.kh1.co/c2/c2fdd558ed0ed951c4b47509cc48e0018bef6154.jpg
កីទ្បា

 ០២-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​អ្នកគាំទ្រ Everton ពុះកញ្ជ្រោលចង់បានអ្នកចាត់ការក្រុម Leeds មកជំនួសតំណែងលោក Carlo Ancelotti

អឺរ៉ុប៖ របាយការណ៍នៃការចាកចេញភ្លាមៗរបស់លោក Carlo Ancelotti បានលេចចេញនៅរសៀលថ្ងៃអង្គារ។ បន្ទាប់មកនៅល្ងាចថ្ងៃអង្គារ វាត្រូវបានបញ្ជាក់។ លោក Ancelotti បានចាកចេញពីក្លឹប Everton ហើយត្រលប់ទៅ Real Madrid វិញ។ គ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះ ធ្លាប់គ្រប់គ្រងក្លិបនៅចន្លោះឆ្នាំ ២០១៣ និង ២០១៥ ហើយឥឡូវនេះបានជំនួសលោក Zinedine Zidane ។ អ្នកគាំទ្រ Everton ចង់ឱ្យគ្រូបង្វឹក Leeds លោក Marcelo Bielsa ធ្វើជាអ្នកចាត់ការបន្ទាប់របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Marcelo Bielsa
  លោក Marcelo Bielsa

តើទំហំរបស់ Everton និងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ក្លឹប Merseyside អាចបញ្ចុះបញ្ចូល Bielsa ឱ្យផ្លាស់ប្តូរចិត្តបានទេ? ពិតណាស់ ប្រសិនបើអ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Premier League ត្រូវធ្វើការសម្រេចចិត្តគួរឱ្យភ្ញាក់ផ្អើលនោះ Bielsa ដែលមានតម្លៃឈ្នួល ១១៥,០០០ ផោនក្នុងមួយសប្តាហ៍ ពិតជាទៅនៅទីនោះមែន។

  លោក Marcelo Bielsa
  លោក Marcelo Bielsa

ប៉ុន្តែភាពស្មោះត្រង់របស់គាត់នៅតែមានចំពោះ Leeds ទោះបីជាគាត់មិនមានកិច្ចសន្យាហួសពីខែមិថុនាក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ក្រុម Everton ពិតជាសង្ឃឹមចង់ឃើញក្លិបរបស់ពួកគេសាកល្បងយកលោក Bielsa ពីក្លិប Leeds ៕

  លោក Marcelo Bielsa
  លោក Marcelo Bielsa
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T