សូមបងប្អូន ដែលធ្លាប់ពាក់ព័ន្ធ ជាមួយបុគ្គលរូបនេះទៅធ្វើតេស្តរកូវីដ១៩ ជាបន្ទាន់ ឬដាក់ខ្លួនដាច់ដោយឡែក ១៤ថ្ងៃ

//s9.kh1.co/4f/4f16808193bcaed41bc4ba758362c40099c12ee2.jpg
សង្គម

 ០២-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សូមបងប្អូន ដែលធ្លាប់ពាក់ព័ន្ធ ជាមួយបុគ្គលរូបនេះទៅធ្វើតេស្តរកូវីដ១៩ ជាបន្ទាន់ ឬដាក់ដាច់ដោយឡែក ១៤ថ្ងៃ

ខេត្តស្វាយរៀង៖ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តស្វាយរៀង សូមជូនដំណឹង ក៏ដូចជាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងពាក់ព័ន្ធជាមួយ អ្នកជំងឺកូវីដ១៩ ឈ្មោះ មាន សៅ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកំពោតស្គារ សង្កាត់ច្រកម្ទេស ក្រុងបាវិត មុខរបរបុគ្គលិកធនាគារ អេស ប៊ី អាយ លី ហួរ ក្រុងបាវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ ធនាគារ អេស ប៊ី អាយ លី ហួរ (SBI LY HOUR)  មានទីតាំង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និង បន្ទប់ពិគ្រោះព្យាបាល ជំងឺ រស់ សាវ៉េត នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ គឺជាទីតាំង ដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺ។

ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ និង​កាត់ផ្តាច់​ការចម្លង​ចូលក្នុង​សហគមន៍ រដ្ឋបាលខេត្ត​ស្វាយរៀង ក៏​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់ ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់ខ្លួន អោយបាន​តាម​បទបញ្ជាផ្ទៃក្នុង សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ​។​

​ចំពោះ​អ្នកពាក់ព័ន្ធ​ដទៃទៀត ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ជាប្រចាំ ត្រូវ​ពិនិត្យ​កម្តៅ​យ៉ាងតិច ២​ដង ក្នុង ១​ថ្ងៃ និង​ត្រូវ​សម្រាក់​នៅផ្ទះ​បន្ទប់​ដាច់ដោយឡែក​តែម្នាក់ឯង និង​ត្រូវអនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​អោយបាន​ម៉ឺងម៉ាត់​បំផុត ជាពិសេស​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងករណី​មានការ​សង្ស័យ ឬ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី ដូចជា ឡើងក​ម្តៅ​លើសពី​៣៧ អង្សា​សេ ក្អក កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក ថប់ៗ​ដង្ហើម ត្រូវ​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរពេទ្យបង្អែក​តាម​ក្រុង​-​ស្រុក ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង តាមរយ​:​លេខ​ទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ និង  ០៤៤ ៧១២ ៥២២៕ ​

ទីតាំងកន្លែងការងាររបស់អ្នកជំងឺកូវីដ១៩
ទីតាំងកន្លែងការងាររបស់អ្នកជំងឺកូវីដ១៩
ទីតាំងកន្លែងការងាររបស់អ្នកជំងឺកូវីដ១៩
ទីតាំងកន្លែងការងាររបស់អ្នកជំងឺកូវីដ១៩
ទីតាំងអ្នកជំងឺកូវីដ១៩ ធ្លាប់ទៅ
ទីតាំងអ្នកជំងឺកូវីដ១៩ ធ្លាប់ទៅ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T