ម៉េចដល់ថ្នាក់ហ្នឹង? កន្លែងឡើង ដូចគំនូរកំពុងល្បី នៅស្រុកសំឡូត តែពេលនេះ សុទ្ធសម្រាម

//s9.kh1.co/07/07241a0f562ca86396d27272123c091efb00fdfe.jpg
សង្គម

 ០២-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ប្រជាជនធ្លាប់ទៅទីនោះជាច្រើន បានសម្តែងការហួសចិត្តជាខ្លាំង ក្រោយពេល តំបន់អភិរក្សមួយកន្លែងក្នុងស្រុកសំឡូត ប្រែមុខមាត់ដូច្នេះ

បាត់ដំបង ៖ ពិតណាស់ មហាជនជាច្រើន បានសម្តែងការពេញចិត្តជាខ្លាំង ក្រោយឃើញ ទិដ្ឋភាពតំបន់អភិរក្សមួយកន្លែង ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានប្រែប្រួលពី ទិដ្ឋភាពស្រស់បំព្រង និងស្រស់ស្រាយ មកជា មានគំនរសម្រាមស្អុយរលួយ ធ្វើឲ្យខូចបរិយាកាស ខ្យល់បរិសុទ្ធដែលធ្លាប់មាន ក្នុងពេលមុនៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តំបន់នេះ គឺជាតំបន់អភរិក្សរបស់ អ្នកស្រី Angelina Jolie ដែលត្រូវបុរសម្នាក់ ថតឃើញ មានទាំងសំបកដបស្រាបៀរ កេសក្រដាស និងកាកសំណល់ម្ហូបអាហារ ដែលជាមូលហេតុចម្បងធ្វើឲ្យខូចតំបន់ស្រស់ស្អាតបែបធម្មជាតិនេះ មិនតែប៉ុណ្ណោះ មហាជន ពិតជាសុំសំណូមពរឲ្យបងប្អូន ដែលស៊ីផឹក ហូបចុកហើយនោះ ចេះទុកដាក់ សម្រាមចេញពីមាត់ខ្លួនផង ព្រោះទង្វើបែបនេះ ធ្វើឲ្យអ្នកទាំងនោះ ថោកជាងសម្រាមទៅទៀត។

គួរបញ្ជាក់ថា នេះបើយោងតាម ការបង្ហោះរបស់បងប្រុសម្នាក់ ដែលបានបញ្ជាក់យ៉ាងដូច្នេះថា ៖

នៅពីក្រោយរូបភាពដ៍ស្រស់ស្អាតនៃទឹកធ្លាក់ស្ថិតនៅក្នុងដែនអភិរក្សរបស់អ្នកស្រីAngelina jolie នៅក្នុងស្រុកសំឡូត ខេគឺសំបកដប ប៊ីយែរ​និងកាកសំណល់អាហាររលួយពោរពេញទៅដោយ ដង្កូវ​ ស្អុយរលួយ​ ពេលភ្លៀងធ្លាក់មក ក៍ហូរចូលទៅ ក្នុង​ទឹក​ ដ៍​ស្រស់ស្អាត,​មាយាទបានណាស់អ្នក អើយ៕

Thavreak Tha

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពបរិយាកាសធម្មជាតិ 
រូបភាពបរិយាកាសធម្មជាតិ 
រូបភាពបរិយាកាសធម្មជាតិ 
រូបភាពបរិយាកាសធម្មជាតិ 
រូបភាពបរិយាកាសធម្មជាតិ 
រូបភាពបរិយាកាសធម្មជាតិ 
រូបភាពបរិយាកាសធម្មជាតិ 
រូបភាពបរិយាកាសធម្មជាតិ 
គំនរសម្រាម
គំនរសម្រាម
គំនរសម្រាម
គំនរសម្រាម
គំនរសម្រាម
គំនរសម្រាម
គំនរសម្រាម
គំនរសម្រាម
គំនរសម្រាម
គំនរសម្រាម
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T