Brad Jones និង Al Shehri ស្ថិតក្នុងចំណោមកីឡាករសំខាន់ផ្សេងទៀតដែលបានចាកចេញពីក្លិប Al Nassr ក្នុងរដូវកាលនេះ

//s9.kh1.co/85/8553a9080ceed81029ecf644300f85b1c0327923.jpg
កីទ្បា

 ០២-មិថុនា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

ក្លិប Al Nassr ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថាអ្នកចាំទីកម្រិតអន្តរជាតិអូស្ត្រាលីកីឡាករ Brad Jones និងតារាបាល់ទាត់ FIFA World Cup របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតកីឡាករ Yahya Al Shehri បានចាកចេញពីក្លិបនេះហើយ

ទីក្រុងរីយ៉ាដ៖ ក្លិប Al Nassr ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថាអ្នកចាំទីកម្រិតអន្តរជាតិអូស្ត្រាលីកីឡាករ Brad Jones និងតារាបាល់ទាត់ FIFA World Cup របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតកីឡាករ Yahya Al Shehri បានចាកចេញពីក្លិបនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងពីរស្ថិតក្នុងចំណោមកីឡាករលេចធ្លោ ៥ នាក់ដែលត្រូវចាកចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២០ បន្ទាប់ពីបញ្ចប់រដូវកាលឆ្នាំ ២០២០-២១ ដែលក្នុងនោះក្លិប Al Nassr បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ដ៏គួរឱ្យខកចិត្តក្នុងចំណាត់ថ្នាក់លីគក្នុងស្រុកដោយមាន ១៥ ពិន្ទុដេញតាមក្លិប Al Hilal SFC ចំនួន ១៥ ពិន្ទុ។

  កីឡាករ Brad Jones
  កីឡាករ Brad Jones

ខ្សែការពារសញ្ជាតិប្រេស៊ីលកីឡាករ Maicon Pereira ដែលជាផ្នែកមួយនៃក្រុម Al Nassr ដែលបានឈ្នះជើងឯកពានរង្វាន់ Saudi Premier League នៅឆ្នាំ ២០១៩, កីឡាករកម្រិតអន្តរជាតិ Abdulaziz Al Dawsari និង Raed Al Ghamdi ក៏បានចាកចេញផងដែរ។

កីឡាករ Jones បានចុះកុងត្រាជាមួយក្លិប Al Nassr កាលពី ៣ ឆ្នាំមុនបន្ទាប់ពីទទួលបានជោគជ័យនៅអឺរ៉ុបដែលកីឡាករវ័យ ៣៩ ឆ្នាំរូបនេះលេងអោយក្លិប Middlesbrough, Liverpool និង Feyenoord មុនពេលផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីត។

ចំណែកកីឡាករ Al Shehri បានចូលរួមជាមួយក្លិប Al Nassr ក្នុងឆ្នាំ ២០១៣ ចាប់តាំងពីចាកចេញពីក្លិប Ettifaq ហើយបានចំណាយពេល ៨ ឆ្នាំជាមួយក្លិបនេះ មួយវិញទៀតក្នុងលក្ខខណ្ឌមួយដែលត្រូវបានខ្ចីជើងរយៈពេល ៦ ខែដោយក្លិប Leganes របស់អេស្ប៉ាញក៏ស្របពេលក្នុងដំណើរឆ្ពោះទៅ FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ីផងដែរ។

  កីឡាករ Yahya Al Shehri
  កីឡាករ Yahya Al Shehri

ក្លិប Al Nassr បានឈានដល់វគ្គ ៤ ក្រុមចុងក្រោយនៃពានរង្វាន់ AFC Champions League កាលពីឆ្នាំមុននិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមឆ្នាំ ២០២១ នេះផងដែរបន្ទាប់ពីបានឈ្នះក្នុងពូល D នៃការប្រកួតប្រជែងនៅឆ្នាំនេះ។ ពួកគេនឹងត្រូវប៉ះក្លិប Tractor FC មកពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅជុំបន្ទាប់ក្នុងខែកញ្ញា។

ថ្មីៗនេះក្លឹបបានបង្ហាញថាពួកគេបានចុះកុងត្រាជាមួយខ្សែប្រយុទ្ធប្រេស៊ីល Anderson Talisca ពីក្លិប Guangzhou FC ខណៈដែលពួកគេត្រៀមចាប់ផ្តើមកសាងឡើងវិញនៅមុនរដូវកាលក្រោយ៕

ក្លិបដែលបានឡើងទៅវគ្គ ១៦ ក្រុមឆ្នាំ ២០២១
ក្លិបដែលបានឡើងទៅវគ្គ ១៦ ក្រុមឆ្នាំ ២០២១

ប្រភព៖ The AFC

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T