អតីត​រដ្ឋមន្រ្តី​​ក្រសួង​សាធារណការ និងដឹកជញ្ជូន ឯ.ឧ ត្រាំ អ៊ីវតឹក បានទទួលមរណភាព នៅថ្ងៃនេះ

//s9.kh1.co/fd/fd3e3876e2712245a62c93f51232ea09b75b8ae5.jpg
សង្គម

 ០១-មិថុនា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

អតីត​រដ្ឋមន្រ្តី​​ក្រសួង​សាធារណការ ឯ.ឧ ត្រាំ អ៊ីវតឹក បានទទួលមរណភាព នៅថ្ងៃនេះ

រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅបណ្តាញសង្គមហ្វេសប៊ុក របស់ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ឯកឧត្តម ត្រាំ អ៊ីវតឹក ដែលជាអតីតរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាពហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ​ ឯកឧត្តម សួន សេរីរដ្ឋា បានសរសេរបង្ហោះសារដែលមានខ្លឹមសារ ដូច្នេះថា៖

ខ្ញុំបាទ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងភរិយា ព្រមទាំងសហការីទាំងអស់ សូមគោរពចូលរួមរំលែកមរណៈទុក្ខ ដ៏ក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសារ ឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រាំ អុីវតឹក ប្រធានក្រុមការងារ និងសូមឧទ្ទិសបួងសួងអោយដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តមប្រធាន បានទៅសោយសុខនៅស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ... ។

ឯ.ឧ សួន សេរីរដ្ឋា

ឯកឧត្តម សួន សេរីរដ្ឋា បានបន្ថែមទៀតថា៖ 

ការបាត់បង ឯកឧត្តម ទេសរដ្ឋមន្ត្រីប្រធានក្រុមការងារនាពេលនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ ។ ឯកឧត្តម ជាចាស់ទុំដែលមាចរឹតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដីសំដៅមួយៗច្បាស់ៗ ព្រមទាំងសាមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម ។

ឯ.ឧ សួន សេរីរដ្ឋា

គួររំលឹកផងដែរថា ​ចាប់ពី​ឆ្នាំ​២០០៨ ដល់​២០១៦ ឯកឧត្តម​ត្រាំ អ៉ីវតឹក​ បានកាន់តំណែង​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​។ បន្ទាប់ពី​រដ្ឋាភិបាល​ សម្រេច​រុះរើ​គណៈរដ្ឋមន្រ្តីនៅ​ឆ្នាំ​២០១៦ ឯកឧត្តម​បាន​មក​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួងប្រៃសនីយ៍​និង​ទូរគមនាគមន៍​ពីឆ្នាំ ២០១៦ ដល់​ឆ្នាំ​២០២០។ ហើយក្រោយមកទៀត នៅ​ខែ​មីនា ឆ្នាំ​២០២០ ឯកឧត្តម ត្រាំ អ៊ីវតឹក កាន់តំណែងជា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស៕

ឯ.ឧ ត្រាំ អ៊ីវតឹក
ឯ.ឧ ត្រាំ អ៊ីវតឹក
ឯ.ឧ ត្រាំ អ៊ីវតឹក
ឯ.ឧ ត្រាំ អ៊ីវតឹក
ឯ.ឧ សួន សេរីរដ្ឋា និង ត្រាំ អ៊ីវតឹក
ឯ.ឧ សួន សេរីរដ្ឋា និង ត្រាំ អ៊ីវតឹក
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T