WHO សម្រេចដាក់ឈ្មោះ ឱ្យវីរុសបំប្លែងខ្លួនថ្មី ជាផ្លូវការ

//s9.kh1.co/21/21878e484f5c176dd1e378454355df85bc3f6748.jpg
សង្គម

 ០១-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

WHO សម្រេចដាក់ឈ្មោះ ឱ្យវីរុសបំប្លែងខ្លួនថ្មី ជាផ្លូវការ

ពិភពលោក៖ អង្គការសុខភាពពិភពលោក នៅថ្ងៃច័ន្ទនេះ បានប្រកាសពី វីរុសបំប្លែងថ្មីមួយចំនួន ត្រូវបានប្តូរឈ្មោះ ដើម្បីជៀសវាងរើសអើងចំពោះ ប្រទេសដំបូងដែលវីរុសទាំងនេះ ត្រូវបានគេឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដាក់ឈ្មោះ​នេះ គឺត្រូវបានដូរទៅលើវីរុសចំនួនបួន ប្រភេទដែលកំពុងរាលដាលចរាចរនៅក្នុងពិភពលោក។ ចំពោះវីរុសដែលកំពុងចរាចរទាំងនេះ មានដូចជា៖ វីរុសបំប្លែងថ្មីរបស់អង់គ្លេស B.1.1.7 ដូរឈ្មោះទៅជា Alpha  វីរុសប្រភេទB.1.351 ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ដូរឈ្មោះទៅជា Beta  រីឯ វីរុសប្រភេទ P.1 ត្រូវបានរកឃើញនៅប្រទេសប្រេស៊ីល ប្តូរឈ្មោះទៅជា Gamma។

វីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា B.1.617 បានបំប្លែងខ្លួនជាពីរប្រភេទ៖ B.1.617.1 ត្រូវបានប្តូរឈ្មោះទៅជា Kappa និង B.1.617.2 មានឈ្មោះថ្មីថា Delta។

ក្រៅពីឈ្មោះទាំងនេះមានឈ្មោះវិទ្យាសាស្ត្រពីរផ្សេងទៀតដែលត្រូវបានប្រើសម្រាប់ការផ្លាស់ប្តូរគ្នាខណៈពេលដែលឈ្មោះភូមិសាស្ត្រខុសគ្នាត្រូវបាន ប្រើដើម្បីពិពណ៌នាអំពីបំរែបំរួលដូចគ្នា៕

ប្រភព៖ SBS News

លោក Tedros Adhanom Ghebreyesus ប្រធាន WHO
លោក Tedros Adhanom Ghebreyesus ប្រធាន WHO
វីរុសកូវីដ១៩
វីរុសកូវីដ១៩
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T