អាចម៍ផ្កាយដែលមានទំហំប៉ុនប៉ម​ទួអេហ្វែល នឹងឆ្លងកាត់ផែនដីនៅយប់នេះ

//s9.kh1.co/ba/ba77f7b59e87514ff481b4b0a63a0eb160800a52.png
បច្ចេកវិទ្យា

 ០១-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អីយ៉ា! មានអាចម៍ផ្កាយហោះមកលេងទៀតហើយ ត្រៀមទទួល

បរទេស៖ អាចម៍ផ្កាយដែលមានទំហំប៉ុនសំណង់ Eiffel Tower នឹងហោះឆ្លងកាត់ផែនដីនាយប់នេះ។ វានឹងស្ថិតនៅចម្ងាយ7.2លានគីឡូម៉ែត្រពីភពផែនដីរបស់យើង ដែលចម្ងាយនេះគឺ19ដងនៃចម្ងាយរវាងផែនដីទៅព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលវាឆ្លងកាត់នោះ អាចម៍ផ្កាយ 2021 KT នឹងមានទំហំធំ ដែលអាចឱ្យគេមើលតាមតេឡេទស្សន៍បានយ៉ាងស្រួល។ គេអាចមើលវាបាន នៅម៉ោង 9:24 pm។

អង្គការណាសាបានប៉ាន់ប្រមាណថាអាចម៍ផ្កាយ 2021 KT មានអង្កត់ផ្ចិតចន្លោះពី150ទៅ330ម៉ែត្រ ហើយហោះកាត់ក្នុងល្បឿន64,000គីឡូម៉ែត្រក្នុងមួយម៉ោង។  

បើទោះជាវាជាចម្ងាយដែលមានសុវត្ថិភាពពីផែនដីក៏ដោយ ក៏អង្គការណាសានៅតែព្រមានថាអាចម៍ផ្កាយ 2021 KT​ គឺជា «អាចម៍ផ្កាយដែលមានគ្រោះថ្នាក់» (PHA) នេះបើយោងតាមសារព័ត៌មាន Newsweek។

ការដាក់ចំណាត់ថ្នាក់នេះ គឺផ្អែកលើទំហំនិងចម្ងាយរបស់អាចម៍ផ្កាយមកកាន់ផែនដី។

អាចម៍ផ្កាយណាមួយដែលមានចម្ងាយជិត7.48លានគីឡូម៉ែត្រឬធំជាងមុខកាត់152ម៉ែត្រ គឹស្ថិតនៅក្រោមប្រភេទនេះ៕

ប្រភព: 9News

រូបតំណាង
រូបតំណាង
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T