ហេតុតែសេដ្ឋីលុយចាយលែងអស់! Kylie Jenner ជះលុយលើសម្លៀកបំពាក់មួយឈុតជិត២ម៉ឺនដុល្លារ

//s9.kh1.co/2e/2efe6b68337b7e993fa25d3ba62d02e5b2e1b8ba.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ជាតារាល្បីហើយមាន Kylie Jenner ជះលុយរាប់ម៉ឺនសម្រាប់សម្លៀកបំពាក់មួយឈុត។

បរទេស៖ នៅក្នុងពិធីជប់លៀងរបស់ Kendall Jenner នាងKylie Jenner បានទាក់ភ្នែកអ្នកទស្សនាអស់ជាច្រើន នៅពេលដែលនាងបង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់ដ៏ស៊ិចស៊ី។ នាងស្លៀកការរចនាកាត់ដិតជាមួយនឹងសម្រស់ពណ៌ខ្មៅយ៉ាងទាក់ទាញ។ យោងតាម Page Six បានឲ្យដឹងថា ឈុតដ៏ស៊ិចស៊ី ជាមួយការកាត់ខ្សែរដើមទ្រូងជ្រៅ និងខ្សែក្រវ៉ាត់និងខ្សែដៃដែករបស់Kylie Jenner មានតម្លៃជាង ១៨០០០ ដុល្លារ ត្រូវបានដាក់លក់នៅលើគេហទំព័រ 1stdibs

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផលិតផលនេះ គឺជាផ្នែកមួយនៃការប្រមូលម៉ូតសំលៀកបំពាក់ឆ្នាំ ១៩៩២ របស់ Versace ដែលរចនាឡើងដោយអ្នកដឹកនាំច្នៃប្រឌិត Gianni Versace ។ អមជាមួយសម្លៀកបំពាក់គឺកាបូបដៃធ្វើពីស្បែកដែលមានពត៌មានលំអិតមានរាងជាអក្សរ V ពណ៌មាសនិងស្បែកជើងមួយគូដែលមានតំលៃ ២.៣៧៥ ដុល្លារ។

យ៉ាងណាមិញ Kylie Jenner ត្រូវបាន អនកនិយមលេងអ៊ីនធឺណេតសរសើរការស្លៀកពាក់របស់នាង  ។ ដោយអ្នកប្រើបណ្តាញសង្គមម្នាក់បាននិយាយថា Kylie Jenner សាមសមនឹង Versace ណាស់នាងដឹងពីរបៀបជ្រើសរើសសំលៀកបំពាក់ដែលបង្ហាញរាងរបស់នាងសមល្មមមិនគួរអោយស្អប់ ខ្ពើម ឬទទួលរងការប្រមាថ។

គួរបញ្ជាក់ផងដែរថា Kylie Jenner និង Kim Kardashian ចូលចិត្តនិន្នាការម៉ូដនាទសវត្សឆ្នាំ ១៩៩០ ។ អ្នកទាំងពីរគឺជាអ្នកគាំទ្រដ៏ស្មោះត្រង់នៃការរចនាម៉ូដ Versace នៅលើដើរបង្ហាញម៉ូតតាំងពី ២០ ឆ្នាំមុន។ ជារឿយៗពួកគេទិញរបស់ទាំងនេះក្នុងតម្លៃខ្ពស់ហើយកែសំរួលវាអោយសមនឹងរាងរបស់ពួកគេ៕

សូមទស្សនារូបភាពខាងក្រោម៖

 Kylie Jenner
 Kylie Jenner
 Kylie Jenner
 Kylie Jenner
 Kylie Jenner
 Kylie Jenner
ម៉ូដ សម្លៀកបំពាក់ ដែល Kylie Jennerទិញ
ម៉ូដ សម្លៀកបំពាក់ ដែល Kylie Jennerទិញ
Kim Kardashian
Kim Kardashian

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T