ពូកែល្បី ប្តីដេកស៊ីព្រោះប្រពន្ធ!​ ស្វាមី សូ ដានីតា ដាក់មួយឃ្លានេះមក ចុកដល់បេះដូង (មានវីដេអូ)

//s9.kh1.co/84/844bd19632502d8f79a485721333c1010819dbee.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក យុទ្ធ ឋានៈ ដាក់ចំៗជូនចំពោះ បុគ្គលមួយចំនួន ដែលថា ខ្លួនជាប្រុស ដេកស៊ីលុយប្រពន្ធ គ្មានចេះរកស៊ី ម្តងនេះ ឃើញហើយឈឺ

រាជធានីភ្នំពេញ ៖ ក្រោយពេល សែនព្រេនជាមួយនឹងស្វាមីរួចមក ពេលនេះ ជិវីតតារាស្រី សូ ដានីតា ហាក់ផ្លាស់ប្រែ ១៨០ដីក្រេ ពីត្រឹមឈ្មោះជាដៃគូ ក្លាយជាគូស្វាមីភរិយា មិនតែប៉ុណ្ណោះ នៅទទួលបាន ចំណងដៃកូនប្រុសជាទីស្រលាញ់ម្នាក់ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ ប្រសិនបើក្រឡេកទៅមើលជ្រុងម្ខាងរបស់គ្រួសារ តារាស្រីរូបនេះវិញ ស្វាមីខ្លួន បានទម្លាយរឿងពិតក្រោយខ្នង ដែលខ្លួនធ្លាប់បានស្តាប់ឮចេញពីមាត់ បងប្អូនមហាជនមួយចំនួន ដែលគិតថា ខ្លួនជាបុរសតោងប្រពន្ធស៊ី មិនចេះចេញរកស៊ី ចាយតែលុយប្រពន្ធ។

ទន្ទឹមនឹងនេះ រូបលោក បានបញ្ជាក់ថា នេះគ្រាន់តែខ្លួនមិនចង់បញ្ចេញតែប៉ុណ្ណោះ ព្រោះខ្លួនក៏ធ្លាប់រកលុយសម្រាប់គ្រួសារតូចមួយនេះដែរ មិនដូចអ្វីដែលបងប្អូនភាគតូច គិតនោះឡើយ លើសពីនេះទៅទៀត ខ្លួនក៏ធ្លាប់ទិញគ្រឿងអលង្ការដែល ប្រពន្ធលួចចិត្តស្រលាញ់ តម្លៃជាង ៤ពាន់ផងដែរ៕

គួរបញ្ជាក់ថា ស្វាមីតារាស្រី សូ ដានីតា រូបនេះ បានអះអាងច្បាស់ៗ យ៉ាងដូច្នេះថា ៖

នេះជាលុយខ្ញុំរកបានខ្លះៗនិងខ្សែរក៏ ដែរបានធ្វើជូនប្រពន្ធខ្ញុំ កន្លងមក នៅខ្លះទៀតដែរមិនបានថត ខ្ញុំផុសនេះមិនមានបំណងអ្វីផ្សេងឡើង ព្រោះតែកន្លងមក មិន ចង់បង្ហាញមិន ចង់ចេញមុខម៉ាត់ អោយបងប្អូនដឹង ដល់ថ្នាក់មានបងប្អូនសាច់ញាតិឆ្ងល់ ថាខ្ញុំមិនធ្វើការងារអីទេហី ចាយតែលុយប្រពន្ធទៅវិញ .ចឹងឈប់ឆ្ងល់ឈប់សង្ស័យទៀតទៅ បើ ឆ្ងល់អី សង្ស័យអី អាចសួរ ពួកខ្ញុំផ្ទាល់បាន #ខ្ញុំឬប្រពន្ធខ្ញុំបាន ខ្ញុំខំជួយទាំងមិនចេញមុខ និង មិនចេញមុខខ្លះផង ព្រោះ ខ្លាច #បងខ្មាស់ខ្ញុំ តែអ្វីដែរបាន គឺពាក្យដែរប៉ះពាល់ដល់អារម្មណ៍និងទឹកចិត្តខ្ញុំទៅវិញ.#សុំនិយាយតែប៉ុណ្នឹងទេ (អារម្មណ៍ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់)៕

យុទ្ធ ឋានៈ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

យុទ្ធ ឋានៈ
យុទ្ធ ឋានៈ
យុទ្ធ ឋានៈ និងភរិយា
យុទ្ធ ឋានៈ និងភរិយា
យុទ្ធ ឋានៈ និងភរិយា
យុទ្ធ ឋានៈ និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T