ក្លិប Inter បដិសេធសំណើ ៦០លានផោន របស់ PSG ដែលចង់ទិញយកតារាឆ្នើមរូបនេះ ក្រោយបានជួយក្លិបឈ្នះពាន Serie A

//s9.kh1.co/7a/7a31a88b086ae0a48f69d23743e31135c030e9cc.jpg
កីទ្បា

 ០១-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​ក្លិប Inter បដិសេធសំណើ ៦០លានផោន របស់ក្លិប PSG ដែលចង់ទិញយកតារាឆ្នើមរូបនេះ ដែលបានជួយក្លិបឈ្នះពាន Serie A

អឺរ៉ុប៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយឈានមុខគេរបស់អុីតាលីនៅថ្ងៃនេះបាននិយាយថា ក្រុម Inter កំពុងតែស្ថិតនៅក្នុងការពិភាក្សាដ៏រឹងមាំជាមួយក្រុម PSG ពាក់ព័ន្ធកីឡាករ Achraf Hakimi ។ បើយោងតាម Sky Sport Italia (តាមរយៈ FcInter1908.it) បាននិយាយថា Nerazzurri បានបដិសេធការដេញថ្លៃ ៦០ លានផោន ពីក្រុមជើងឯក Ligue 1 ពីព្រោះពួកគេចង់បាន ៨០ លានផោនក្នុងការលក់តារាឆ្នើមអន្តរជាតិសញ្ជាតិម៉ារ៉ុករូបនេះ។ Inter ត្រូវការការលក់ដ៏ធំមួយមុនថ្ងៃទី ៣០ ខែមិថុនា ប៉ុន្តែវានៅមិនទាន់ច្បាស់ទេថា តើម្នាក់អាចគ្រប់គ្រាន់ក្នុងការរក្សាស្ថិរភាពជំហរហិរញ្ញវត្ថុរបស់ពួកគេបានឬទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Achraf Hakimi
  កីឡាករ Achraf Hakimi

របាយការណ៍បានព្រមានថា កីឡាករម្នាក់ៗសុទ្ធមានមានឱកាសដែលអាចត្រូវបានក្លិបលក់ចេញ ប៉ុន្តែសម្រាប់កីឡាករម្នាក់ដែលក្លិប Inter បានប្តេជ្ញាចិត្តថាមិនលក់នេះគឺ Romelu Lukaku បើទោះបីជាមានការរាយការណ៍ថាមានការចាប់អារម្មណ៍ពីក្រុមតោខៀវ Chelsea ក៏ដោយ ។ ពាក់ព័ន្ធនឹង Hakimi វិញ ក្លិប Inter គ្រោងនឹងយកកីឡាករ Emerson Royal របស់ Barcelona មកជំនួសរូបគេ ដែលមានតម្លៃប្រហែល ២៥ លានផោន ។

  កីឡាករ Achraf Hakimi
  កីឡាករ Achraf Hakimi

គួរបញ្ជាក់ផងដែរថា Nerazzurri បានជ្រើសរើសលោក Simone Inzaghi ជំនួសលោក Antonio Conte ជាគ្រូបង្វឹក ប៉ុន្តែពួកគេមិនអាចប្រកាសគាត់បានទេនៅពេលនេះ ព្រោះគាត់ត្រូវការដោះស្រាយបញ្ហាកិច្ចសន្យារបស់គាត់ជាមួយ Lazio ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T