ខេត្តព្រៃវែង រកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតពុំធ្លាប់មាន

//s9.kh1.co/3f/3f561f12336243716680ea6c3036247a785d6fcf.jpg
សង្គម

 ០១-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខេត្តព្រៃវែង រកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតពុំធ្លាប់មាន

ខេត្តព្រៃវែង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អាជ្ញាធរខេត្ត បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត (ចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តព្រៃវែង) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ក្រុងព្រៃវែង ចំនួន១៣នាក់

- ស្រុកព្រះស្ដេច ចំនួន២៦នាក់

-​​ ស្រុកបាភ្នំ ចំនួន១៤នាក់

- ស្រុកពាមជរ ចំនួន៤នាក់

- ស្រុកមេសាង ចំនួន៧នាក់

- ស្រុកកំពង់ត្របែក ចំនួន១នាក់

ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង ក៏បានបង្ហាញនូវប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរូបថតរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង ៦៥ នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ និង​កាត់ផ្តាច់​ការចម្លង​ចូលក្នុង​សហគមន៍ រដ្ឋបាលខេត្តព្រៃវែង ក៏​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់ ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់ខ្លួន អោយបាន​តាម​បទបញ្ជាផ្ទៃក្នុង សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ​។​

​ចំពោះ​អ្នកពាក់ព័ន្ធ​ដទៃទៀត ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ជាប្រចាំ ត្រូវ​ពិនិត្យ​កម្តៅ​យ៉ាងតិច ២​ដង ក្នុង ១​ថ្ងៃ និង​ត្រូវ​សម្រាក់​នៅផ្ទះ​បន្ទប់​ដាច់ដោយឡែក​តែម្នាក់ឯង និង​ត្រូវអនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ជាពិសេស​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងករណី​មានការ​សង្ស័យ ឬ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី ដូចជា ឡើងក​ម្តៅ​លើសពី​៣៧ អង្សា​សេ ក្អក កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក ថប់ៗ​ដង្ហើម ត្រូវ​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរពេទ្យបង្អែក​តាម​ក្រុង​-​ស្រុក ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត តាមរយ​:​លេខ​ទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១ ៕  

https://s9.kh1.co/__image/w=640,h=910,q=100/13/135f92869868a63af4afeac71aedf13c6ae0aabc.jpg
https://s9.kh1.co/__image/w=650,h=937,q=100/c1/c131d25517fe68085de83ebfbbd405761f1f7b52.jpg
https://s9.kh1.co/__image/w=650,h=948,q=100/13/13294dda83447fafbcb87fe053e0e250c42eedb0.jpg
https://s9.kh1.co/__image/w=650,h=918,q=100/a2/a2b06f298171b4dbe24749ca5f996ccd6c770441.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T