Xiaomi បង្ហាញទូរសព្ទដែលសាកថ្មពេញបាន ១០០% ក្នុងរយៈពេលតែ៨នាទី (មានវីដេអូ)

//s9.kh1.co/09/094896e2257af3029759a247fe32e11833bda34a.png
បច្ចេកវិទ្យា

 ០១-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អីឡូវកាន់តែទំនើបទៅៗហើយ ការសាកថ្មកាន់តែលឿនទៅៗ

បរទេស៖ បច្ចេកវិទ្យាសាកថ្មលឿនថ្មីរបស់ក្រុមហ៊ុន Xiaomi អាចសាកថ្មស្មាតហ្វូនពី0ទៅ100ភាគរយ ដោយប្រើរយៈពេលតិចជាង8នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចេកវិទ្យាសាកថ្មកម្លាំង 200W នេះ បានដាក់សាកទូរសព្ទ Xiaomi MI 11 Pro (custom build) ដែលមានថាមពលថ្ម 4,000mAh ហើយវាបានធ្វើឱ្យថ្មឡើងពី0ទៅ10%បាន តែក្នុងរយៈពេលត្រឹមតែ44វិនាទីប៉ុណ្ណោះ។ ថ្មទូរសព្ទឡើងដល់50%ក្នុងរយៈពេល3នាទី ហើយវាសាកពេញក្នុងរយៈពេល7នាទីចុច57វិនាទី។

រូបភាព
រូបភាព

នៅក្នុងវីដេអូខាងក្រោម ក្រុមហ៊ុន Xiaomi ក៏បានបង្ហាញនូវបច្ចេកវិទ្យាសាកថ្មឥតខ្សែ 120W របស់ខ្លួន ដែលសាកស្មាតហ្វូនដែលមានថាមពល 4,000mAh ពីថ្ម0ទៅ100ភាគរយក្នុងរយៈពេល15នាទីផងដែរ។

មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ច្បាស់ថា តើបច្ចេកវិទ្យាថ្មីនេះនឹងចេញនៅពេលណានោះទេ៕

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T