អគ្គនាយកដ្ឋានពន្ធដារ ប្រកាសកាលបរិច្ឆេទ នៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១

//s9.kh1.co/30/3032683d569e66aebb7e836315499f64d4ee2bd8.jpg
យានជំនិះ

 ០១-មិថុនា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសកាលបរិច្ឆេទ នៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១។

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារមានកិត្ដិយសសូមជម្រាបជូនឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់យានយន្ដគ្រប់ប្រភេទមេត្ដាជ្រាបថា ការប្រមូលពន្ធលើមធ្យោយបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ នឹងត្រូវដាក់ឲ្យអនុវត្ដចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ចំពោះម្ចាស់យានយន្ដគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ដ-ខណ្ឌ ឬនៅតាមធនាគារដូចជា៖

- ធនាគារកាណាឌីយ៉ា ក.អ

- ធនាគារអេស៊ីលីដា ភីអិលស៊ី

- ធនាគារវឌ្ឍនៈ

- ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី

- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល 

- ធនាគារស្ថាបនា ភីអិលស៊ី

- ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែក ចំពោះយានយន្ដដែលជាកម្មសិទ្ធរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្ដរជាតិ ឬទីភ្នាក់ងារសហប្រតិបត្ដិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)៕

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T